Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះរុស្ស៊ីរបើកទ្វារ ខ្ទាតមាសជាង៣តោនធ្លាក់ពីលើមេឃចុះ

spot_img

តាម RT ដែលដកស្រង់សម្តីសាក្សីឲ្យដឹងថា យន្តហោះដឹកជញ្ជូនប្រភេទ AN-12 របស់ក្រុមហ៊ុន Nimbus Airlines របស់រុស្ស៊ី ដែលមានដឹកមាសទម្ងន់១០តោន និងលោហៈមានតម្លៃផ្សេងទៀត។ សរុបតម្លៃទំនិញគឺ ៣៨០លានដុល្លារ។

ដុំមាសធ្លាក់រាយប៉ាយពាសពេញផ្លូវហោះហើរ

នៅពេលយន្តហោះចាប់ផ្តើមហោះហើរឡើង ស្រាប់តែទ្វារ១របស់វាបានរបើក បណ្តាលឲ្យដុំមាស និងលោហៈមានតម្លៃមួយចំនួនត្រូវខ្ទាតចុះមកក្រោម ក្នុងនោះមានដុំមាសខ្លះធ្លាក់​រហូតចម្ងាយ ១២៦គីឡូម៉ែត្រ ពីផ្លូវហោះហើរ យន្តហោះបង្ខំចិត្តទៅចុះសុំចតនៅព្រហាន Magan សំណាងល្អពុំមានអ្នករងគ្រោះក្នុងហេតុការណ៍នេះទេ សមត្ថកិច្ចបានហ៊ុមព័ទ្ធកន្លែង​កើតហេតុភ្លាមៗ ហើយបើតាមក្រសួងមហាផ្ទៃរុស្ស៊ី មាសដែលប្រមូលបានមកវិញមានចំនួន ១៧២ដុំ ស្មើនឹងប្រមាណ ៣​,៤តោន ។

ពលរដ្ឋនៅស៊ីប៊េរី របស់រុស្ស៊ី បាននាំគ្នាសំរុកទៅកាន់តំបន់ក្បែរនោះ បំណងស្វែងរកដុំមាសដែលអាចនៅសល់ ក្នុងចំណោមដុំមាសធ្លាក់ចំនួន ៣,៥តោន មានន័យថា ដុំមាសពុំទាន់ពីប្រមូលបានមានចំនួនប្រមាណ ៥០០គីឡូក្រាម។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៥ មីនា កន្លងមក។

អ្នកដែលមានសំណាងរកឃើញដុំមាសទម្ងន់ ២០គីឡូពីយន្តហោះរុស្ស៊ី។

ពលរដ្ឋរុស្ស៊ីនៅតំបន់ស៊ីបេរី កំពុងកាយព្រិលរុករកមាស។

មាសនិងលោហៈមានតម្លៃដែលបានធ្លាក់ពីយន្តហោះ ត្រូវបានគេរំពឹងថា មានធ្លាក់រាយប៉ាយក្នុងបរិវេណ ១២៦គីឡូម៉ែត្រ ជុំវិញកន្លែងដែលយន្តហោះចុះចតបន្ទាន់។

គេដឹងថា ចំនួនមាស និងលោហៈមានតម្លៃនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាជីវកម្មរ៉ែ Chokota ដែលជាក្រុមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Kinross Gold នៃប្រទេសកាណាដា។

យន្តហោះរបើកទ្វារធ្លាក់មាសជាង ៣តោន។

spot_img
×