Wednesday, September 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ជួស​! កូនក្មេង​ម្នាក់​វារ​ឆ្លងកាត់​ផ្លូវជាតិ ដើម្បី​ទៅរក​ម្តាយ​កំពុង​លក់ដូរ​នៅ​ចិញ្ចើមផ្លូវ​ម្ខាង​ទៀត សំណាង​ហើយ​ដែល​រថយន្ត​ជាន់​ហ្វ្រាំង​ទាន់ពេលវេលា (​មាន​វីដេអូ​)

​​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ម្នាក់ ពិតជា​មានការ​ស្លុតចិត្ត​យ៉ាងខ្លាំង នៅពេល​គាត់​បាន​ប្រទះឃើញ​កូនក្មេង​អាយុ ៨ ខែ ម្នាក់ បាន​កំពុង​វារ​កាត់​ផ្លូវជាតិ នា​តំបន់​ជើងភ្នំ​មួយកន្លែង ស្ថិតក្នុង​ខេត្ត Quang Ninh ។ វា​ពិតជា​សំណាង​ហើយ ដែល​អ្នកបើកបរ​នេះ បាន​ជាន់​ហ្វ្រាំង​ទាន់ពេលវេលា ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែលមាន​ឈ្មោះថា Dang Thai បាន​ផុស​វីដេអូ​បង្ហាញ​ឲ្យ​រថយន្ត​ធំ​១​គ្រឿង​បាន​ឈប់ ខណៈ​ក្មេងស្រី​អាយុ ៨ ខែ នេះ កំពុង​វារ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១៨ ពីមុខ​វា ។​

​ម្ចាស់​វីដេអូ​នេះ បា​និយាយថា នៅវេលា​ម៉ោង​ជា ៣ រសៀល ថ្ងៃទី​១៣ មីនា គាត់​បាន​បើករថយន្ត​ទៅកាន់​ស្រុក Binh Lieu ដើម្បី​ដោះស្រាយ​ការងារ​មួយ ស្ថិតនៅ​តំបន់ Mong Duong នៅពេលនោះ គាត់​បានឃើញ​កូនក្មេង​ម្នាក់ កំពុង​វារ​ឆ្លង​ពីមុខ​រថយន្ត​ធំ​១​គ្រឿង ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​១៨ ។

ដោយ​សម្លឹង​ឃើញ​ស្ថានភាព​ដ៏​គួរ​ឲ្យ​រន្ធត់​យ៉ាងនេះ គាត់​ក៏បាន​ជាន់​ហ្វ្រាំងរថយន្ត​ឈប់​ពី​ចម្ងាយ និង​ចុះ​ទៅលើ​កវា​ចេញពី​ដងផ្លូវ ។ ប៉ុន្តែ ភ្លាមៗ​នោះ បានឃើញ​ម្តាយ​របស់​ក្មេង​នេះ បាន​រត់ចេញ​មកពី​ចិញ្ចើមផ្លូវ​ខាងឆ្វេង ផ្លោះ​លើ​ទ្រូងផ្លូវ និង​លើក​កូន​របស់​នាង ចូលទៅក្នុង​ផ្ទះ​យ៉ាង​លឿន ៕ ចន្ទី

spot_img
×