អាស្រ័យដោយការប៉ះទង្គិចកង្ហារគ្នា ពេលចុះសំចតឧទ្ធម្ភាគចក្រ២ បានរងការបំផ្លាញខ្ទេចខ្ទីគ្មានសល់ ប៉ូលិស៥នាក់ និងបុរសសាមញ្ញម្នាក់រងរបួស។
កាសែតដេលី និងកាសែតអង់គ្លេស បានបង្ហាញគ្រោះថ្នាក់ដែលកើតឡើងតាំងពីខែ វិច្ឆិកា ឆ្នាំ២០១២ នៅទីលានសុំចតឧទ្ធម្ភាគចក្រ របស់មន្ទីរប៉ូលិស Pasadena រដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក។
ចាប់ផ្តើមខ្សែវីដេអូ គេឃើញភ្នាក់ងារប៉ូលិស ៣រូប កំពុងបញ្ជូនឧទ្ធម្ភាគចក្រ Bell OH-58 មកលើទីលានត្រៀមហោះហើរ ពេលដែលយន្តហោះ Bell OH-58 ត្រៀមហោះហើរនោះ ស្រាប់តែឧទ្ធម្ភាគចក្រមួយទៀតបានបោលសំដៅមកចំតែម្តង។
អាស្រ័យដោយចម្ងាយកៀកពេក ធ្វើឲ្យកង្ហាររបស់វាគួចចូលគ្នា ហែកកម្ទេចយន្តហោះទាំង២ គ្មានសល់។
ប៉ូលិសនៅប្រចាំតំបន់បានឲ្យដឹងថា មានមនុស្ស៦នាក់ រងរបួសក្នុងហេតុការណ៍នេះ តំណាងប៉ូលិស Pasadena អះអាងថា នេះជាលើកដំបូងហើយដែលកើតមានឧប្បទ្ទវហេតុបែបនេះ៕ សូយន