Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន។

ជនសង្ស័យមានឈ្មោះ រ៉ន សុខជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរូបខ្លួនចេញពីធ្វើការ មកដល់ផ្ទះឃើញប្រពន្ធខ្លួន កំពុងអង្គុយហូបគ្រឿងស្រវឹងជុំគ្នា ជាមួយអ្នកជិតខាង ខ្លួនពិតជាមានការខឹងសម្បាយ៉ាងខ្លាំង បានបង្កជាអំពើហិង្សា ទៅលើប្រពន្ធខ្លួន បណ្តាលឲ្យបែកមុខហូរឈាមសន្លប់ ពិតប្រាកដមែន ហើយត្រូវបានម្ចាស់ផ្ទះ រួមនឹងអ្នកជិតខាង ជួយឃាត់ដែរតែមិនឈ្នះ និងបានទំនាក់ទំនង ប្តឹងទៅកាន់សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ធ្វើការឃាត់រូបខ្លួនតែម្តង ។

ជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការ របស់តុលាការនៅឡើយ ដើម្បីបន្តចាត់ការតាមច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×