Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុងប៉េកាំងនិយាយថា ៖ ប្រធានពាណិជ្ជកម្ម អាមេរិក ចិន នឹងសហការគ្នាដោះស្រាយភាពខុសគ្នាលើពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មចិន បាននិយាយថាកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពេលការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ ចុងក្រោយបង្អស់នៅពេលដែលប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាថា មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម អាមេរិក និងចិន បានពិភាក្សាគ្នាបានតាមទូរសព្ទ និងបានយល់ព្រមលើកស្ទួយសុខភាពពាណិជ្ជកម្ម និងសហការគ្នាជុំវិញភាពខុសគ្នា។

សេចក្តីថ្លែងការណ៍របស់ប្រទេសចិនបាននិយាយថា ភាគីទាំងពីរបានទទួលស្គាល់ អំពីសារៈសំខាន់នៃការផ្លាស់ប្តូរពាណិជ្ជកម្ម(អាជីវកម្ម) ហើយនឹងបន្តរក្សាទំនាក់ទំនងនៃការបើកចំហរ។ ការថ្លែងបែបនេះក្រោយពេលរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Wang Wentao បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោក Gina Raimondo។
រដ្ឋមន្រ្តីចិនថ្លែងថា៖ ពួកគេបានយល់ព្រមលើកស្ទួយសុខភាពអភិវឌ្ឍន៍ពាណិជ្ជកម្ម និងការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងទិសដៅជាក់ស្តែង ដើម្បីគ្រប់គ្រង និងដោះស្រាយភាពខុសគ្នារវាងភាគីទាំងពីរ។

កាលពីដើមខែនេះ ឧបនាយករដ្ឋមន្ត្រីចិនលោក Liu បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុ(រតនាគារ)អាមេរិកលោក Janet Yellen ។ ហើយកាលពីចុងខែមុន លោកបានដឹកនាំការផ្លាស់ប្តូរនៃការទស្សនៈ«ស្មោះត្រង់» ស្រដៀងគ្នាជាមួយតំណាងពណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Katherine Tai។
ប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក គឺស្ថិតនៅក្នុងជម្លោះផ្សេងៗគ្នា ដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅសប្តាហ៍នេះបានអនុម័តកញ្ចប់ច្បាប់ដែលមានគោលបំណងដើម្បីជំរុញសមត្ថភាពរបស់ប្រទេសនេះក្នុងការប្រកួតប្រជែងជាមួយ នឹងបច្ចេកវិទ្យារបស់ចិនដោយទទួលបានការរិះគន់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង។

ទោះយ៉ាងណាកាលពីថ្ងៃពុធលោកប្រធានាធិបតី ចូ បៃដិន បានដកបទបញ្ជាប្រតិបត្តិរបស់លោកត្រាំ សម័យកាលដែលព្យាយាមហាមឃាត់ការទាញយកកម្មវិធី WeChat និង TikTok ដែលគ្រប់គ្រងដោយជនជាតិចិនដែលពេញនិយម និងបានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មពិនិត្យមើលឡើងវិញ នូវបញ្ហាសន្តិសុខដែលបង្កឡើងដោយកម្មវិធីទាំងនោះ និងកម្មវិធីផ្សេងទៀត។

ក្នុងបទវិចារណកថាមួយកាលពីថ្ងៃព្រហស្បតិ៍កាសែត China Daily បាននិយាយនៅក្នុងបទវិចារណកថាមួយថា ច្បាប់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក គឺពិតជាដាក់ពង្រាយសម្រាប់សង្គ្រាមត្រជាក់៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×