ភ្នំពេញ ៖ ភ្ញាក់ផ្អើលទាំងព្រឹក បុរសម្នាក់តូចចិត្តរឿងប្រពន្ធស្ដីបន្ទោស ឱ្យឈប់ផឹកស្រា ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្បែរមាត់បឹង ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងែទី១១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិខ្វាខាងកើត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ មឿង ហាងភេទប្រុស ជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មុខរបរ ជាអ្នកលក់លៀសហាល មានស្រុកកំណើតនៅស្រុកព្រៃកប្បា ខេត្តតាកែវ។
បើតាមការរៀបរាប់ពីប្រពន្ធរងគ្រោះ នៅកន្លែងកើតហេតុ បានប្រាប់ដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកតែម្នាក់ឯង ហើយប្រពន្ធក៏បានប្រាប់ថា ឈប់ផឹកស្រាទៅហូបបាយផង ប្រយ័ត្នឈឺ ហើយជនរងគ្រោះក៏បានចូលទៅដេក ហើយនៅវេលាម៉ោង១២ យប់រំលងអធ្រាត្រ ប្តីក៏បានដាល់ប្រពន្ធឱ្យទៅស្រុះមីឱ្យហូប ហូបហើយក៏បាត់ចេញពីផ្ទះ ស្រាប់តែព្រឹកឡើង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ប្រពន្ធដើររកជុំវិញផ្ទះ ជនរងគ្រោះបានទៅចងកសម្លាប់ខ្លួន នៅក្បែរមាត់បឹង ក៏បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ បានទាក់ទងទៅសមត្ថកិច្ចភ្លាមៗ ចុះមកត្រួតពិនិត្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានមកដល់ទីតាំងកន្លែងកើតហេតុ បានទាក់ទង់ទៅសមត្ថកិច្ចជំនាញ បានត្រួតពិនិត្យធ្វើកោសល្យវិច័យ ហើយឃើញថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ក៏ប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖មីដា