Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខចិត្តយកប្តីមុខមាត់អាក្រក់ គិតថាជីវិតមានសេចក្តីសុខ មិននឹកស្មានប៉ះចំអ្នកញៀនស្រានិងហិង្សា តែពេលនេះ ជួបស្នេហ៍ថ្មី នាងបញ្ជាក់ច្បាស់ៗថា…

ជឿជាក់ថា ប្រិយមិត្តអ្នកប្រើប្រាស់អុីនធើរណែតជាច្រើន ធ្លាប់បានដឹងរួចហើយ ពីចំណងស្នេហ៍រវាងបុរសជនជាតិថៃឈ្មោះ Mi Mi ដែលមានមុខមាត់ដ៏ចម្លែក និងនារីវ័យក្មេងដ៏ស្រស់ស្អាតឈ្មោះ Nong Bee ដែលធ្លាប់ក្លាយជាប្រធានបទក្តៅនៅលើពិភពអនឡាញ បន្ទាប់អ្នកទាំងពីរបានរៀបការត្រឹមធ្វើពិធីសែន និងបន្ទាប់មក ក៏បានបង្ហាញភាពផ្អែមល្ហែមនិងគ្នាក្នុងនាមជាប្តីប្រពន្ធ ដែលធ្វើឲ្យប្រុសៗជាច្រើនលួចច្រណែនលោក Mi Mi មិនស្ទើរនោះទេ។

តែទោះយ៉ាងណា ខណៈរួមរស់ជាមួយគ្នាមិនបានប៉ុន្មានផង អ្នកទាំងពីរក៏ស្រាប់តែបានប្រកាសថា បានចែកផ្លូវគ្នាក្នុងខែតុលា ឆ្នាំ២០១៩ ដោយក្នុងនោះ នាង Nong Bee បានលើកហេតុផលឡើងថា មូលហេតុដែលនាំឲ្យរូបនាងមិនអាចបន្តរស់នៅជាមួយគ្នាទៀតបាន គឺដោយសារលោក Mi ជាមនុស្សញៀនស្រា តែងតែបង្ខំរួមភេទ និងថែមទាំងប្រើប្រាស់អំពើហិង្សារហូតធ្វើឲ្យនាងមានរបួសស្នាមទៀតផង។

ក្រោយចែកផ្លូវគ្នាជាមួយលោក Mi រួច នាង Nong Bee ក៏មិនទុកបេះដូងឲ្យនៅជូរផ្អូមនោះទេ ដោយបានបញ្ចេញប្រុសស្នេហ៍ថ្មី ជាមួយរូបថតស្វ៊ីតៗនិងគ្នា បង្ហោះនៅលើបណ្តាញសង្គម ដោយមិនខ្វល់ពីភ្នែកញាតិនោះឡើយ។

មិនយូរប៉ុន្មានក្រោយមក នាង Nong Bee ក៏បានរៀបការជាមួយបុរសនោះ ដើម្បីបញ្ចប់មាត់ញាតិថា ស្រីប្តីពីរប្តីបី បន្ទាប់អ្នកទី១បែកគ្នាដោយសារជាក់ថ្នាំ រីឯអ្នកទី២ញៀនស្រា និងប្រើប្រាស់អំពើហិង្សា។

លើសពីនេះ ជាមួយគូស្នេហ៍ទី៣នេះផងដែរ នាង Nong Bee ក៏បានបង្ហោះបញ្ចាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងមិនមានបុរសណាផ្សេងទៀតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×