Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! មិនអស់ចិត្ត យាយគ្រវីសក់ បន្តវះកាត់កែសម្ផស្សជាថ្មី លទ្ធផលចេញខ្លះហើយគឺថា…

គ្រាន់តែឮឈ្មោះ នោះប្រិយមិត្តណាដែលថាមិនស្គាល់យាយគ្រវីសក់ ដែលជាស្រ្តីកែភេទមានវ័យជិត ៦០ ឆ្នាំ ដ៏មានប្រជាប្រិយភាពបំផុត នៅលើបណ្តាញសង្គម Tik Tok និងបណ្តាញសង្គមល្បីៗជាច្រើនទៀតផងដែរ នៅក្នុងប្រទេសថៃ។ ពិតណាស់ រហស្សនាមរបស់គាត់ ត្រូវបានល្បីសោះសាយនៅលើអុីនធើណែត គឺតាមរយៈគាត់បានបញ្ចេញវីដេអូរាំក្នុងកាយវិការគ្រវីសក់ដ៏មិនធម្មតា ជាពិសេស គឺមានប្រុសក្មេងៗ និងមានសាច់ដុំធំៗ រាំអមជាមួយគាត់ផងដែរ។

ពិតណាស់ លោកយាយ Som Yue ឬយាយគ្រវីសក់ ត្រូវបានដឹងថា ពុំត្រឹមតែកែភេទនោះទេ តែបើនិយាយពីរឿងកែមុខមាត់វិញ ក៏ច្រើនលើកច្រើនសារផងដែរ ព្រោះតែដើម្បីឲ្យមុខមាត់ស្អាតកាន់តែទាក់ទាញការចាប់អារម្មណ៍។

តែដោយឡែក ថ្មីៗនេះ ស្រាប់តែលេចឮដំណឹងតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើន នៅក្នុងប្រទេសថៃ ថា Som Yue ឬយាយគ្រវីសក់ ពុំបានបញ្ឈប់ការកែសម្ផស្សនោះទេ ដោយនៅពេលនេះ គាត់បានបន្តធ្វើការវះកាត់កែផ្ទៃមុខទៀតហើយ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់យាយគ្រវីសក់ បានបង្ហោះរូបថតមួយសន្លឹកក្រោយពេលវះកាត់ ស្ថិតក្នុងសភាពមុខមាត់ហើមស្ពុរមើលលែងយល់ ដោយភ្ជាប់សរសេរបញ្ជាក់ទៅកាន់ហ្វេនៗថា៖ «ពេលវេលាដែលរង់ចាំបានមកដល់ហើយ អ្នកណាខ្លះកំពុងរង់ចាំ? សូម Comment និងតាមដានទាំងអស់គ្នា ថាតើនឹងមានសភាពប្រែប្រួលយ៉ាងណា?»។

ក្រោយពីបានឃើញបែបនេះ ហ្វេន ហ្វេន ក៏បាននាំគ្នាចូល Comment ក្រោមរូបរបស់គាត់ព្រោងព្រាត ដោយក្នុងនោះ អ្នកខ្លះបានបញ្ចេញមតិថា «ពិតជាការព្រួយបារម្ភ អំពីសភាពមុខមាត់បែបនេះរបស់គាត់»។ រីឯអ្នកខ្លះទៀតក៏បានលើកទឹកចិត្តថា «ថ្វីត្បិតតែមុខហើមបន្តិចមែន តែមើលទៅនៅតែល្អ, ត្រូវតែស្រស់ស្អាត បងស្រីឆាប់ជាសះស្បើយ, ខ្ញុំនឹងរង់ចាំមើលសម្រស់ម៉ាក់យាយ នៅពេលសះស្បើយឡើងវិញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×