តាម SCMP ថ្មីៗនេះ បុរសសញ្ជាតិចិនមិនបញ្ចេញឈ្មោះម្នាក់ បានបញ្ជារថយន្តចេញពីកន្លែងកើតហេតុ បន្ទាប់ពីបានបើកបុកអ្នកថ្មើរជើងម្នាក់ និងមនុស្ស២នាក់ទៀតដែលជិះកង់ Dai Le, Deu Nam, ខេត្ត Shaanxi ប្រទេសចិន។ ជនរងគ្រោះទាំង៣ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ផ្អែកតាមភស្តុតាង និងតម្រុយបន្សល់ទុកនៅកន្លែងកើតហេតុ ក្រៅពីធ្វើការធ្វើការរុករករថយន្តនេះ ក៏បានប្រកាសលើបណ្តាញសង្គមពីការផ្តល់រង្វាន់ដល់ពលរដ្ឋណាដែលបញ្ជាក់ប្រាប់ពីកន្លែងលាក់ទុករថយន្តនេះ។
រថយន្តត្រូវបានជីកដីកប់
មុននោះអ្នកបើកបររូបនេះ បានគេចពីកន្លែងកើតហេតុឆ្ពោះទៅផ្ទះរបស់ខ្លួន រួចជីករណ្តៅធំមួយទម្លាក់រថយន្តនោះចុះ បំណងគេចចេញពីការផ្តន្ទាទោស។
ប៉ុន្តែដោយមានវិប្បដិសារី និងកំហុសរបស់ខ្លួន ក៏ដូចជាការទូន្មានពីសំណាក់ឪពុក គេក៏បានទៅសារភាពនៅប៉ុស្តិ៍ប៉ូលិស៕ សូយន