Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិលមុខ ! ស្នេហាមួយគូនេះត្រូវគ្នាវិញហើយ ផ្អែមល្ហែមលើសមុនទៀត បន្ទាប់ពី Love Riya លត់ប្រូសូនី ប្រើពាក្យធ្ងន់ៗសុទ្ធតែអា… (វីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានដឹងច្បាស់ហើយ ពីទំនាក់ទំនងស្នេហ៍រវាងអ្នកលក់ឡេសាច់សខ្ចី និងជាមេម៉ាយចាយសម្រស់អ្នកនាង Love Riya និងលោក ដែន សូនី ដែលដំបូងៗ តែងតែបង្ហាញពីភាពផ្អែមល្ហែម និងធ្វើដំណើរទៅណាមកណាជាមួយគ្នាយ៉ាងញឹកញាប់ តាមរយៈការបង្ហោះរូបភាព និងវីដេអូ ជារឿយៗនៅលើបណ្តាញសង្គម។

តែយ៉ាងណា មួយរយៈពេលចុងក្រោយនេះ អ្នកទាំងពីរបានឈ្លោះគ្នាឡើងបែកផ្សែង ផ្អើលអស់ហ្វេនហ្វេន នៅបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពី Love Riya បានចោទប្រកាន់ប្រូ សូនី បានលួចទៅដើរលេងជាមួយនារីម្នាក់ ទៅដល់ខេត្តកំពត ហើយថែមទាំងយកមួករបស់ខ្លួន ឲ្យនារីនោះពាក់ទៀតផង រហូតធ្វើប្រូសូនី ដែលខំប្រកែកមិនឈ្នះ ក៏សម្រេចចិត្តរត់ទៅកោរសក់បួសមួយរយៈខ្លី ហើយបញ្ជាក់ថា ខ្លួននឹងឈប់រវីរនឹង Love Riya ទៀតហើយ និងថាខ្លួននឹងចាប់ផ្តើមសាងជីវិតជាថ្មី ជាមួយមុខរបរឡាយលក់ឡាន និងយប់ឡើងលក់ស្រក្រឡុកនៅម្តុំប្រេស៊ីដង់ ហើយបើអាចនឹងស្តីដណ្តឹងនារីម្នាក់ជាអ្នកខេត្តធ្វើជាប្រពន្ធ។

ដោយឡែក កាលពីពេលថ្មីៗនេះ ស្របពេលលោក សូនី បង្ហោះរូបភាពក្នុងផ្ទះខ្លួនត្រូវបែកខ្ចាត់ខ្ចាយ និងព្រមទាំងភ្ជាប់សារនឹងបកស្រាយចំពោះរឿងនេះ មិនបានប៉ុន្មានផង ក៏ស្រាប់តែអ្នកនាង Love Riya ចេញមកជេរប្រទេចទៅលើលោក សូនី នៅចំពោះមុខការឡាយ ដោយប្រើពាក្យដ៏ធ្ងន់ៗសុទ្ធតែ «អ្ហែងមិនបាច់មកនិយាយសំដីឆ្កែទេ ផ្ទះអ្ហែងបើអ្ហែងបិទទ្វា មែនគេចូលកើតទេ ដោយសារអ្ហែងបើកទ្វាឲ្យគេចូល… បានហើយមិនបាច់ចុះចាញ់ទេអាអាចម៌ ហែងឈប់ទាក់ទងអញទៀត អាថោក អាសំរាម…»។

ប៉ុន្តែ យ៉ាងណា អ្វីដែលគ្រប់គ្នានឹកស្មានពុំដល់នោះ គឺថ្មីៗនេះនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ស្រាប់តែគេឃើញអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញ ហើយថែមទាំងបង្ហាញនូវភាពផ្អែមល្ហែមដាក់គ្នាស្និទ្ធជាងមុនទៅទៀត គឺប្រូ សូនី ឆុងអាហារវីតាមីនសម្រកគីឡូ និងបញ្ចុកបាយឲ្យ Love Riya ហាក់ដូចគ្មានរឿងអ្វីកើតឡើងពីមុនសោះអុីចឹង ដែលឃើញហើយស្ទើរលើសជាតិស្ករ។

ក្រោយពីបានឃើញហួសចិត្តពេក ហ្វេនហ្វេនក៏បានលាន់មាត់ថា៖ «ចុម ទើបឈ្លោះហែកហួរគ្នាឡើងកក្រើក ឥឡូវមិនបានប៉ុន្មានថ្ងៃផង ត្រូវគ្នាវិញបាត់ ចង់វិលមុខម៉ង»។ រីឯហ្វេនៗដទៃទៀត ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តថា៖ «បី្តឆុងឲ្យឆ្ងាញ់អត់បងយ៉ា, កៅអីផ្អែករបស់ម៉ាក់ទេណាអាទែន, ឃើញបងយ៉ាត្រូវគ្នាសប្បាយចិត្តណាស់បង ព្រោះខ្ញុំចូលចិត្តអ្នកទាំងពីរ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×