Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដីប្រពន្ធ២នាក់ រងរបួស បន្ទាប់ពីរថយន្ត ដឹកទំនិញក្រុមហ៊ុនវីរៈប៊ុនថាំ បើកបុកពីក្រោយម៉ូតូសណ្តោងរុឺម៉ក ខ្ទាតឡើងសួនផ្លូវ រួចបន្តទៅបុកបង្គោលសញ្ញា

ភ្នំពេញ ÷ រថយន្តដឹកទំនិញក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿង បើកលឿនពេកមិនប្រយ័ត្ន បានគេចពីរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបានរេចង្កូតជ្រុល ទៅបុកពីក្រោយម៉ូតូសណ្តោងរឺុម៉ក ជិះដោយប្តីប្រពន្ធ២នាក់ បណ្តាលឲ្យខ្ទាតឡើងសួន រងរបួសធ្ងន់ស្រាល ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅបុកបង្គោលស្លាកសញ្ញាមួយដើមទៀត ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ២០ នាទីរសៀលថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសជាប្តីមានឈ្មោះ ពិសិដ្ឋ កក្កដា ភេទប្រុស អាយុ៣៤ឆ្នាំ រសនៅសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ (រងរបួសស្រាល)។ ស្រ្តីជាប្រពន្ធមានឈ្មោះ ហៅម៉ាប់ ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅជាមួយប្តី (រងរបួសធ្ងន់បាក់ភ្លៅ)។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្ដីប្រពន្ធពីរនាក់ បើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1-AU 6852 ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿងទៀត ពណ៌លឿងពាក់ផ្លាកលេខ ភ្នំពេញ 2-BH 3413 បើកបដោយបុរសម្នាក់ ធ្វើដំណើរពីក្រោយស្របគ្នា បានគេចពី រថយន្តមួយគ្រឿង មិនចាំម៉ាករួចក៏ជ្រុលទៅបុក ពីក្រោយម៉ូតូសណ្តោងរុឺម៉ក ខ្ទាតឡើងសួនបណ្តាលឲ្យប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់និងស្រាល។ ចំណែករថយន្តបង្ក មិនទាន់អស់ល្បឿន បានបន្តទៅបុកបង្គោលស្លាកសញ្ញាមួយដើមទៀត និងរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ ចុះទៅដល់រួចធ្វើការវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×