Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងយោធា ឃាត់ខ្លួនពលករខ្មែរ ៤៥ នាក់ ព្យាយាមលួចឆ្លងដែន ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងយោធាដែលកំពុងឈរជើងប្រចាំការ តាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ នៅពេលកម្លាំងចុះល្បាតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ប្រទះឃើញពលករខ្មែរចំនួន ៤៥នាក់ បម្រុងលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ។

កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ខ្លួនពលករខ្មែរប្រុស ស្រី ក្មេង ចាស់ ចំនួន ៤៥នាក់ ក្នុងនោះស្រី ចំនួន ២៣នាក់ ត្រង់ចំណុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយនាំមកសាកសួរនិងណែនាំឲ្យវិលត្រឡប់ទៅស្រុកវិញ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×