Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើប បើកលឿន បុករថយន្តឡង់គ្រីស័រ ផ្លាកលេខនគរបាល ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ ÷ បុរសជនជាតិ២នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តឡង់គ្រីស័រ កំពុងតែបើកឆ្លងផ្លូវចំពីចំហៀងខាងមុខ ពេញទំហឹងបណ្តាលរថយន្តបង្កខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ សំណាងល្អមិនគ្រោះថ្នាក់ ទៅដល់តៃកុងរថយន្តទាំងសងខាង និងអ្នករួមដំណើរតាមដងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ៣៣៧ កែងនឹងផ្លូវ ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ នគរបាល ២.៩៤៩៩ បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវ៣៣៧ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ​ ផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BL ៨៥៥៧ បើកបរដោយបុរសជនជាតិ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីត្បូង មកជើងក្នុងល្បឿនលឿន មកបុកចំពីចំហៀងខាងមុខ រថយន្តឡង់គ្រីស័រពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញចរាចរណ៍ បានចុះទៅដល់រួច បានធ្វើកំណត់ហេតុ យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×