ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ព្រះសង្ឃជាន់ខ្ពស់ព្រះពុទ្ធសាសនាមួយអង្គ ដែលស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច ១២ នាក់បានសុគតនៅពេលដែលយន្តហោះមួយគ្រឿង របស់យោធាមីយ៉ាន់ម៉ាបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ទី ១០ មិថុនា កន្លងទៅ នៅតំបន់ Mandalay ភាគកណ្តាលប្រទេស។
ទូរទស្សន៍ Myawaddy TV ដែលគ្រប់គ្រងដោយកងទ័ពបាននិយាយថា ក្មេងប្រុសម្នាក់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សអ្នកដែលនៅរស់រានមានជីវិតពីការហោះហើរពីរដ្ឋធានី Naypyitaw ទៅ Pyin Oo Lwin ដែលគេហៅថា Maymyo ។
មនុស្សម្នាក់ទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រូវបានគេរាយការណ៍ថា ជាសមាជិកយោធា ប៉ុន្តែរបាយការណ៍ផ្សេងទៀតដែលមិនបានបញ្ជាក់ជាច្រើនបាននិយាយថា យោធានោះក្រោយមកក៏បានស្លាប់។
សេចក្តីរាយការណ៍បាននិយាយថា យន្ដហោះនេះបានដឹកបុគ្គលិកយោធាចំនួន ៦ នាក់បន្ថែមពីនោះ មានព្រះសង្ឃពីរអង្គ និងអ្នកកាន់សាសនាចំនួន ៦ នាក់ទៅកាន Pyin Oo Lwin សម្រាប់ពិធីបញ្ចុះបឋមសិលាសម្រាប់វត្តថ្មីមួយ។
ព្រះសង្ឃជាន់ខ្ពស់ដែលបានទទួលមរណភាពនោះ គឺជាព្រះចៅអធិការវត្ត Zay Kone នៅក្នុងតំបន់Pyinmana ដែលជាទីក្រុងរណបនៃទីក្រុងណៃពិដោ។ ទូរទស្សន៍ Myawaddy បានរាយការណ៍ថា ការធ្លាក់នេះបានកើតឡើង នៅពេលដែលយន្តហោះកំពុងចុះចតទៅអាកាសយានដ្ឋាន Anisakhan របស់ Pyin Oo Lwin ដែលបាននិយាយថា មានអាកាសធាតុអាក្រក់នៅពេលនោះ។
យន្ដហោះដែលធ្លាក់បានលេចចេញពីរូបថត ដែលជាប្រភេទយន្តហោះ Beechcraft 1900 ដែលជាគំរូដែលប្រើដោយកងទ័ពអាកាស។ សូមជម្រាបថា មនុស្ស ៥ នាក់បានស្លាប់នៅខែកុម្ភះឆ្នាំ ២០១៦ នៅពេលដែលកងកម្លាំងទ័ពអាកាស Beechcraft 1900D បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុងណៃពិដោ៕
ប្រភព៖ AP
រក្សាសិទ្ធិដោយ៖CEN

