Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបណ្តាប្រទេស G7 សង្ឃឹមថា នឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ចំនួន ១ ពាន់លានដូស ទៅកាន់ប្រទេសក្រីក្រ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson រំពឹងថាក្រុមប្រទេស G7នឹងយល់ព្រមបរិច្ចាគវ៉ាក់សាំង
កូវីដ-១៩ ចំនួន ១ពាន់លានដូស ទៅដល់បណ្តាប្រទេសក្រីក្រនៅលើពិភពលោក ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ខ្លួន ដែលចាប់ផ្តើមនៅថ្ងៃសុក្រ និងសង្ឃឹមថាអាចជួយការចាក់វ៉ាក់សាំង នៅលើពិភពលោកនៅចុងឆ្នាំក្រោយ។

ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូបៃដិន បានប្តេជ្ញាបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ជាមួយនឹងផ្តល់ជូនវ៉ាក់សាំងចំនួន ៥០០ លានដូស Pfizer។ លោក ចនសុន បាននិយាយថា ចក្រភពអង់គ្លេសនឹងផ្តល់វ៉ាក់សាំងលើសចំនួន ១០០ លានដូសយ៉ាងតិចដល់ប្រទេសក្រីក្របំផុត។

ក្នុងនោះ លោកចនសុន ក៏បានអំពាវនាវរួចមកហើយដល់មេដឹកនាំ G7 ដើម្បីប្តេជ្ញាផ្តល់វ៉ាក់សាំងទៅកាន់ពិភពលោកទាំងមូល នៅចុងឆ្នាំ ២០២២ ហើយក្រុមនេះត្រូវបានគេរំពឹងថា នឹងសន្យាផ្តល់វ៉ាក់សាំងចំនួន ១ ពាន់លានដូសក្នុងអំឡុងពេលការប្រជុំកំពូលរយៈពេល ៣ ថ្ងៃរបស់ខ្លួននៅក្នុងរមណីយដ្ឋានឆ្នេរសមុទ្រអង់គ្លេសនៃឆ្នេរខ្សាច់ Carbis Bay ។
ជំងឺកូវីដ១៩ បានសម្លាប់មនុស្សប្រហែល ៣,៩ លាននាក់ និងហែកហួរសេដ្ឋកិច្ចពិភពលោកយ៉ាងដំណំ ដោយការឆ្លងជំងឺនេះ បានរាយការណ៍នៅក្នុងប្រទេស និងតំបន់ជាង ២១០ទីតាំងផ្សេងគ្នា ចាប់តាំងពីករណីដំបូងត្រូវបានគេរកឃើញនៅក្នុងប្រទេសចិនកាលពីខែធ្នូឆ្នាំ ២០១៩ ។

យ៉ាងណាមិញ ប្រជាជនលើពិភពលោកមានចំនួនជិត ៨ពាន់លាននាក់ ហើយមនុស្សភាគច្រើនត្រូវការវ៉ាក់សាំងចំនួនពីរដូស ។ ហើយប្រសិនបើមិនចាក់ថ្នាំបង្ការរោគ ដើម្បីដោះស្រាយប្រភេទមេរោគបម្លែងថ្មីនោះទេ ក្រុមអ្នកធ្វើយុទ្ធនាការបាននិយាយថា ការប្តេជ្ញាចិត្តនេះបានបង្ហាញពីការចាប់ផ្តើម ប៉ុន្តែមេដឹកនាំពិភពលោក ចាំបាច់ត្រូវបន្តទៅមុខទៀត និងឲ្យបានលឿនជាងមុន។

ក្នុងចំណោមការវ៉ាក់សាំងចំនួន ១០០ លានដូសរបស់ចក្រភពអង់គ្លេសគឺចំនួន ៨០ លានដូសនឹងត្រូវបញ្ចូលទៅកាន់កម្មវិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ហើយនៅសេសសល់នឹងត្រូវចែករំលែកទ្វេភាគី ជាមួយបណ្តាប្រទេសដែលត្រូវការ៕
ប្រភពៈ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×