ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ប្រាកដណាស់បានស្គាល់រួចហើយ ពីក្មេងប្រុស ហុង ដែលរូបគេបានល្បីពេញបណ្តាញសង្គម តាមរយៈរូបភាព និងវីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានគោលដៅ ព្រោះតែមានមេបាមើលថែរក្សាផ្តល់ភាពកក់ក្តៅតាំងតូច ជាហេតុធ្វើឲ្យកំពូលក្មេងរូបនេះ ដើរពនេចរស្ទើរគ្រប់ទីកន្លែង និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះយ៉ាងឡូយ រហូតមានឈ្មោះជាចោរលួចទៀតផង។

តែយ៉ាងណា ក្រោយមក ក្មេងប្រុស ហុង ត្រូវបានអង្គការ «សង្រ្គោះជនអស់សង្ឃឹម» បានយកទៅចិញ្ចឹម ផ្តល់ការស្នាក់នៅ ផ្គត់ផ្គង់ការរៀនសូត្រ ដែលធ្វើឲ្យមហាជនមានការរំភើបជំនួសជាខ្លាំង នៅពេលបានឃើញបែបនេះ។ ប៉ុន្តែ ក្រោយទៅរស់នៅក្នុងអង្គការខាងលើមិនបានប៉ុន្មានផង ស្រាប់តែអ្នកធើ្វការនៅទីនោះ បានប្រកាសនៅលើបណ្តាញសង្គមថា អាហុង បានរត់ចេញពីមណ្ឌលហើយ។
បើតាមមហាជនយល់ឃើញ នោះ អាហុង ហាក់មិនពេញចិត្តនឹងជីវិតរស់នៅក្នុងអង្គការឡើយ បើទោះជានៅទីនោះ មានយកចិត្តទុកដាក់ ផ្តល់អាហារហូបចុកគ្រប់គ្រាន់ មានកន្លែងលេងកម្សាន្ត និងការរៀនសូត្រ យ៉ាងណាក៏ដោយ ព្រោះតែអាហុង ហាក់ពេញចិត្តខ្លាំងជាងជាមួយជីវិតនៅពិភពខាងក្រៅ ចង់ទៅណាក៏បាន (ស្អែកឡើងនៅកំពង់សោម ឬយប់ឡើងលេចមុខភ្នំពេញក៏មែន) ។ ហើយណាមួយទៀត ជីវិតដើរពនេចរគ្មានគោលដៅនេះ ក៏ត្រូវបានអ្នកស្គាល់មានក្តីអាណិតមួួយចំនួន ឲ្យលុយចាយរស់បានមួយពេលៗ ហើយបើថ្ងៃណាដាច់លុយ ទៅតាមហាងគុយទាវ ឬ ហាងបាយ គេឃើញអាណិតហៅឲ្យញ៉ាំក៏មាន។

ដោយឡែក រឿងដ៏មិននឹកស្មាន និងដ៏គួរឲ្យតក់រន្ធត់នោះ គឺនៅពេលនេះ ក្មេងប្រុសហុង បានស្លាប់ហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Zear Tøñg បានបង្ហោះពីការស្លាប់របស់ក្មេងប្រុសរូបនេះឲ្យដឹងថា៖ “អាហុងទៅហេីយ Hmmm អស់កម្មហេីយ សង្ឃឹមថាជាតិក្រោយ ឯងនឹងល្អជាងជាតិនេះ Update Caption ដែលអ្នកទាំងអស់គ្នាសួរថា អាហុង ស្លាប់ដោយសារមូលហេតុអ្វី ឮពួកម៉ាកប្រាប់ថា វាតោងឡានដឹកម៉ាសុីនភ្លេីង ហើយលោតចុះពីឡាន ត្រូវកន្ទុយក្រោយអូសហេីយ កិន”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














