Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក ! កសិករវៀតណាមដឹកផ្លែគូលែន តាមម៉ូតូតកន្ទុយគ្នាកកស្ទះរាប់សិបគីឡូ យកទៅលក់នៅទីផ្សារក្នុងស្រុក និងអន្ដរជាតិ មានកម្ពុជា, ចិន (វីដេអូ)

ប៉ុន្មានថ្ងៃមុននេះ ផ្លូវមួយចំនួននៅក្នុងស្រុក ឡាក់ ង៉ាន ខេត្តបាក់គៀង នៅក្នុងប្រទេសវៀតណាម គឺមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលអូសបន្លាយរាប់សិបគីឡូម៉ែត្រ ដោយសារតែរថយន្ត និងភាគច្រើនជាម៉ូតូដឹកផ្លែគូលែន ឆ្ពោះទៅកាន់ទីផ្សារលក់ក្នុងស្រុក។

គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ចំនួនសរុបនៃទីតាំងថ្លឹងទម្ងន់ និងប្រមូលទិន្នផលផ្លែគូលែន នៅក្នុងស្រុក ឡាក់ ង៉ាន គឺមានចំនួន ២៣៨ ទីកន្លែង ដោយមានម៉ូតូរថយន្តរាប់រយគ្រឿង បានដឹកជញ្ជូនទិន្នផលប្រមាណ ៣.៤៣៨ តោន។ ហើយរហូតមកទល់ពេលនេះ ទិន្នផលសរុបត្រូវបានប្រើប្រាស់គឺឡើងដល់ ២៥,៨២៣ តោន ឯណោះ។

ជាក់ស្តែង នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ការដឹកជញ្ជូនតាមម៉ូតូគឺមានលក្ខណៈបន្តកន្ទុយគ្នា ទៅកាន់ស្ថានីយ៍ថ្លឹងទម្ងន់ ដែលនាំឲ្យមានការកកស្ទះយ៉ាងខ្លាំង នៅចំណុចផ្លូវលំមួយកន្លែង នៅក្នុងភូមិឃូ ខុំដុងកូ ស្រុក ឡាក់ ង៉ាន ខេត្ត បាក់គៀង ដោយក្នុងនោះ ក្រៅពីឡានកុងតឺន័រដឹកក្រណាត់ គឺការដឹកតាមម៉ូតូត្រូវបានបែងចែកជា ៣ ទៅ ៤ ជួរ នៃផ្លូវទៅកាន់ទីតាំងកន្លែងលក់។

លោក ហ័ង វ៉ាន់អាញ កសិករលក់ផ្លែគូលែន នៅឃុំដុងកូ (ឡឹកង៉ាន) បានប្រាប់ឲ្យដឹងថា៖ “ចាប់តាំងពីរដូវប្រមូលផលគូលែន បានពីរបីថ្ងៃកន្លងមក គឺនៅលើកំណាត់ផ្លូវនេះ តែងតែកកស្ទះខ្លាំងនៅពេលព្រឹកព្រលឹម ពីព្រោះប្រជាជននៅតំបន់ផ្សេងៗគ្នា តែងតែមមាញឹកក្នុងការដឹកជញ្ជូនគូលែនទៅកាន់កន្លែងលក់។

ដោយឡែក អាជីវករម្នាក់ឈ្មោះ ឌិញ ឌុយ ហៀន នៅក្នុងឃុំ ដុងកូ (ឡាក់ ង៉ាន) បាននិយាយថា គូលែនត្រូវទិញ គឺមាន២ប្រភេទ គឺគូលែនមកពីថាញ់ហា និងគូលែនមកពីឡាក់ង៉ាន។ រីឯតម្លៃទិញវិញ គាត់ចាប់ពី ១០,០០០ ដុង/គីឡូក្រាម និងរហូតដល់ ២៦,០០០ ដុង/គីឡូក្រាម ដែលក្នុងនោះ គូលែនថាន់ហាតម្លៃពី ១៧,០០ ទៅ ២៦,០០ ដុង/គីឡូក្រាម, គូលែនយូហុង មានតម្លៃចាប់ពី ១០.០០០-១៨,០០០ ដុង / គីឡូក្រាម ខណៈផ្លែគូលែនមកពីស្រុកឡុកង៉ាន មានតម្លៃចាប់ពី១៣.០០០-២០.០០០ ដុង /គីឡូក្រាម។

អាជីវករូបនេះក៏បានឲ្យដឹងផងដែរថា “ឆ្នាំនេះដោយសារការរីករាលដាលនៃជំងឺ Covid-19 ហេតុនេះ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារប្រទេសចិន បានជួបការលំបាកជាច្រើន។ ដៃគូបានស្នើសុំដកស្លឹកទាំងអស់ កាត់មែក និងត្រូវមានលិខិតបញ្ជាក់ដាច់ដោយឡែក នៅពេលដែលអ្នកបើកបរដឹកជញ្ជូនទំនិញ ទៅកាន់ច្រកទ្វារព្រំដែននឹងមានប្រជាជននៅខាងចិន ដើម្បីមកទទួលទំនិញ”។

ប្រភពដដែលបានបញ្ជាក់ថា ផ្លែគូលែន ត្រូវបាននាំយកទៅផ្គត់ផ្គង់នៅក្នុងទីផ្សារភាគខាងត្បូង ជាពិសេសគឺផ្សារទំនើប និងហាងលក់រាយនៅទីក្រុងហាណូយ និងខេត្តមួយចំនួននៅភាគខាងជើង ហើយនាំចេញទៅកាន់ប្រទេសកម្ពុជា និងចិន តាមរយៈច្រកព្រំដែនឡាវឡៃ និងឡាងសឺន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×