Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកជលគីរី ឃាត់ខ្លួនបុរសម្នាក់កែច្នៃអាវុធ សម្រាប់បាញ់គ្រាប់ពិត

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការនគរបាលស្រុកជលគិរី នៅវេលាម៉ោង ៩ និង ២០ នាទីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងអាវុធកែច្នៃបាញ់គ្រាប់ពិតចំនួន ១ ដើម និងគ្រាប់ពិតជាច្រើនគ្រាប់ទៀត ដែលបានលាក់ទុក នៅក្នុងលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី។

យោងតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកជលគីរីបានឱ្យដឹងថា ជនសង្ស័យដែលបានលាក់ទុក និងប្រើប្រាស់អាវុធកែឆ្នៃបាញ់គ្រាប់ពិតខុសច្បាប់ខាងលើនេះមានឈ្មោះគង់ សាវីន ភេទប្រុសអាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិតាមល់ លើ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

ប្រភពដដែលបានបន្តថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ បានដកហូតអាវុធកែច្នៃបាញ់គ្រាប់ពិត ជាប្រភេទ គ្រាប់កាំភ្លើងអាកា ចំនួនមួយ១ដើម មានគ្រាប់ អាកា៤៧ ចំនួន២៧ គ្រាប់ និងគ្រាប់ កាំភ្លើងអឹម១៦ ចំនួន ៧ គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី ក្នុងបទលាក់ទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ ៕ រក្សាសិទ្ធិដោយ៖មីដា

×