Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ដេកស្លាប់ ក្នុងបន្ទប់ជួល ដោយករណីខ្យល់គរ

ភ្នំពេញ ÷ បុរសម្នាក់បានដេកស្លាប់ នៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើល ដល់អ្នករស់នៅជិតខាង ជួយទាក់ទងទៅសមត្ថកិច្ច ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ ចាន់ធា ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរនៅផ្ទះមើលចៅ បច្ច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិ៍ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយបុរសជាជនរងគ្រោះ គាត់បាននៅបន្ទប់ជួល មើលចៅតែម្នាក់ឯង ដោយប្រពន្ធរបស់គាត់ បានចេញទៅធ្វើការអស់ លុះមកដល់ម៉ោងកើតហេតុខាងលើ ក៏ប្រពន្ធរបស់គាត់បានចេញពីធ្វើការ ត្រឡប់មកបន្ទប់វិញ រួចក៏ឃើញចៅដើរម្នាក់ឯង ចេះតែឆ្ងល់បានច្រានបន្ទប់ ចូលទៅឃើញប្តីរបស់គាត់ បានដេកស្លាប់បាត់ទៅហើយ បន្ទាប់មកគាត់ក៏បានរាយការណ៍បន្ថែម ទៅសមត្ថកិច្ចជំនាញឲ្យចុះមកពិនិត្យសព ភ្លាមៗតើស្លាប់ដោយសារអ្វីឲ្យពិតប្រាកដ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចយកខ្សែហ៊ុមព័ទ្ធជុំវិញកន្លែងសព បន្ទាប់មកក៏ទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យនិងក្រុមគ្រូពេទ្យ ចុះមកយកសំណាករកវិជ្ជមានកូវីដ១៩ ក្រោយពិនិត្យរួចដោយបញ្ជាក់ពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានកូវី១៩ ដោយបញ្ជាក់បន្ថែម ពីសមត្ថកិច្ចជំនាញ សពបុរសខាងលើ ស្លាប់ដោយសារខ្យល់គរ រួចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅបូជានៅវត្តទឹកថ្លា តាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត

×