Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​កោះហៅ​បុរស​ម្នាក់​ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិតថា មាន​ជនជាតិ​ចិន​មួយក្រុម​រត់​ចេញពី​កន្លែង​ធ្វេី​ច​ត្តា​ឡី​ស័ក មក​អប់រំ​

ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត ថា មាន​ជនជាតិ​ចិន​មួយក្រុម​រត់​ចេញពី​កន្លែង​ធ្វេី​ចត្តា​ឡី​ស័ក ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ធ្វេី​ការកោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ និង​បាន​សារភាព​ទទួលកំហុស​ដែល​បាន​ផុស​ព័ត៌មាន​មិន​ពិត​។​

​នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វេី​ការកោះហៅ បុរស​ម្នាក់​ឈ្មោះ អ៊ួ​ង សារឿន ដែលជា​ម្ចាស់​គណនី Tik Tok ដែល​បាន​ផុស​វីដេអូ ដែលជា​ព័ត៌​មាន​មិន​ពិត​ថា មាន​ជនជាតិ​មួយក្រុម​មាន​គ្នា ០៥​នាក់​បាន​រត់​ចេញពី​កន្លែង​ធ្វេី​ច​ត្តា​ឡី​ស័ក ជាក់ស្តែង​បុរស​ម្ចាស់​គណនី Tik Tok នេះ​បាន​ចូលខ្លួន​មក​បំភ្លឺ​ចំពោះ​សមត្ថកិច្ច​ថា​ជា​ព័ត៌មាន​មិន​ពិត មិនមាន​ជន​ជាតិ​ជនណាម្នាក់​រត់​ចេញពី​កន្លែង​ធ្វេី​ច​ត្តា​ឡី​ស័ក​នោះទេ ក្រុម​ជនជាតិ​ចិន​នោះ​គ្រាន់តែ​ជិះ​រថ​យន្ត​មក​ទី​នោះ​ហេី​យ​ឈប់​រក​កន្លែង​បត់​ជេី​ង​តូច​តែប៉ុណ្ណោះ ជាមួយ​នោះដែរ​បុរស​ម្នាក់នេះ​បាន​សារភាព​ទទួលកំហុស និង​បាន​ធ្វេី​ការសុំ​ទោស​ជា​សាធារណៈ​ដែល​ខ្លួន​បាន​ផុស​ព័ត៌មាន​មិន​ពិត​នេះ​ដែល​ធ្វេី​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ ។

​ក្រោយពី ធ្វេី​ការសុំ​ទោសរួចរាល់ ហេី​យ​សមត្ថកិច្ចបាន​អប់រំ​ណែនាំ​ឈ្មោះ អ៊ួ​ង សារឿន រួច​ក៏បាន​ឲ្យ​សាម៉ីខ្លួន​វិលត្រឡប់​ទៅផ្ទះ​វិញ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×