ភ្នំពេញ÷នារីរងគ្រោះ ២នាក់ ទើបតែស្គាល់គ្នាជាមួយនឹងជនសង្ស័យ ៣នាក់ បានបបួលរូបនាងទៅផឹកសុីនៅក្នុងបន្ទប់ជួល បន្ទាប់មកឃើញរូបនាងស្រវឹងស្រា ស្រាប់តែជនសង្ស័យទាំង ៣នាក់ បាននាំគ្នាចាក់ សោបន្ទប់ពីខាងក្នុង រួចធ្វើសកម្មភាពចាប់សង្កត់រំលោភសេពសន្ថវៈទៅលើរូបនាងបានសម្រេចបន្ទាប់មកជនសង្ស័យទាំង ៣នាក់នោះ ក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចក្រោយសាលា១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនារីរងគ្រោះបានរៀបរាប់ឲ្យដឹងថា ដំបូងឡើយដោយរូបនាងនិងជនសង្ស័យទាំង ៣នាក់នោះទើបតែស្គាល់គ្នានោះទេ ហើយក៏មិនសូវជាជិតស្និទ្ធនឹងគ្នានោះដែរ លុះមកដល់ថ្ងៃកើតហេតុខាងលើជនសង្ស័យរូបនោះក៏បានតេហៅរូបនាងទៅអង្គុយហូបអីផឹកសុីនៅក្នុងបន្ទប់ជួល បន្ទាប់មករូបនាងនិងមិត្តភក្តិក៏នាំគ្នាទៅអង្គុយផឹកសុីនិយាយគ្នាធម្មតា ក្រោយមកទៀតពួកនាងបានហូបស្រាអស់ជាច្រើនកំប៉ុងបន្ទាប់មកក៏ជនសង្ស័យទាំង ៣នាក់នាំគ្នាចាក់គន្លឹះទ្វាពីខាងក្នុង រួចធ្វើសកម្មភាពចាប់រំលោភទៅលើរូបនាងទាំង ២នាក់បានសម្រេច ទោះបីជារូបនាងស្រែកហៅឲ្យគេជួយយ៉ាងណាក៏មិនមានអ្នកមកជួយដែរ លុះដល់ពេលរំលោភបានសម្រេចជនសង្ស័យទាំង ៣នាក់នោះ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលបាត់ទៅ។
ក្រោយពីកើតហេតុខាងលើ រូបនាងក៏បានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ និងរកមុខជនសង្ស័យទាំង ៣នាក់នោះ មកទទួលទោសទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សាមេត







