ភ្នំពេញ÷រថយន្តពីរគ្រឿង បើកបរក្នុងល្បឿនលឿនបញ្ច្រាស់ទិសទៅបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្តខ្ទេចផ្នែកចំហៀងខាងមុខទាំងសងខាង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ១០០៣ ចំណុចជិតផ្សារអុីអន ២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកនីសាន់ពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2-G 2514 បើកបរដោយស្ត្រី២នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក toyota prius ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2-BD 9007 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុករថយន្តនីសាន់ពេញទំហឹងបណ្ដាលឲ្យរថយន្ដនីសាន់វិលជាច្រើនជុំ ចំណែកឯរថយន្តព្រូសវិញមិនទាន់អស់ល្បឿនបន្តទៅមុខជាច្រើន ម៉ែត្រទើបទៅមុខលែងរួចសំណាងល្អនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេរងការខូចខាតរថយន្តទាំងសងខាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សាមេត




