ភ្នំពេញ÷ជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មកភាពឆក់ទូរស័ព្ទពីបុរសម្នាក់អ្នកដឹកឥវ៉ាន់អនឡាញ foodpanda មិនបានសម្រេច ត្រូវប្រជាពលរដ្ឋជួយដេញឃាត់បានម្នាក់វាយទ្រមខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង០០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចក្នុងផ្សារតូច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះណាក់ ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតក្នុងខេត្តស្វាយរៀង( ឆក់ទូរស័ព្ទ)។
ប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះសុភ័ក្ក្រភេទប្រុសបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុដោយខ្លួនបានជិះម៉ូតូមួយគ្រឿង សុំមិនបញ្ចេញផ្លាកលេខចូលទៅទិញបាយហូបនៅនិងផ្សារតូច បន្ទាប់មកខ្លួនក៏បានចតម៉ូតូរួចចូលទៅទិញ ស្រាប់តែភ្លាមនោះដែរបានលេចមុខជនសង្ស័យមានគ្នា ២នាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមកធ្វើជាទិញបាយនិងម្ហូបម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតអង្គុយនៅលើម៉ូតូ ស្រាប់តែខ្លួនបានទិញបាយរួចហុចទៅឲ្យអ្នកលក់ជនសង្ស័យឃើញដូចនេះក៏ឆ្លៀតឱកាសឆក់យកទូរស័ព្ទពីខ្លួនបានសម្រេចរួចរត់ទៅឡើងម៉ូតូ បន្ទាប់មកជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយដេញទាញកអាវទម្លាក់មកបានម្នាក់វាយទ្រមខ្លួននិងបក្ខពួនអ្នកចាំឌុបម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចវាយខ្នោះជនសង្ស័យនិងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីងាយស្រួលតាមឃាត់ខ្លួនបក្ខពួកម្នាក់ទៀតយកមកចាត់ការទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ សាមេត




