Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ១៦៣ថ្ងៃ ៖ មនុស្សចំនួន ៦៥៤នាក់ស្លាប់ និងរបួស ១៦៧២នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ថា រយៈពេល ១៦៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១១៦៨លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦៥៤នាក់ និងរបួសចំនួន ១៦៧២នាក់ ក្នុងនោះធ្ងន់ចំនួន ៩៦១នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានកើតឡើងចំនួន ១១លើក ស្លាប់ ៥នាក់ និងរបួស ១៦នាក់ ក្នុងនោះរបួសធ្ងន់ ១០នាក់ និងស្រាល ៦នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៦៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៩២៦០៧គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៧៣១៧គ្រឿង និងរថយន្តចំនួន ២៥២៩០គ្រឿង ក្នុងនោះរថយន្តតូច ១៩៤៣០ង និងធំ ៥៩៦០គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×