Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអំពក ចុះបង្ក្រាបដំណាំកញ្ឆាខុសច្បាប់

ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអំពក បានចុះបង្ក្រាបដំណាំកញ្ឆាខុសច្បាប់ចំនួន ០១លើក ស្មើនិង ០១ទីតាំង លើកផ្ទៃដីប្រមាណ ៨៤ម៉ែត្រការ៉េ និងអាងស្តុបទឹកចំនួន ០១អាង នៅចំណុចជើងភ្នំអណ្ដូងថ្មបាក់ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ស្វែងរកម្ចាស់ដាំដំណាំកញ្ឆា ដើម្បីផ្ដន្ទាទោសតាមច្បាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×