Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាកាមយោធាកម្ពុជា៧នាក់ បញ្ចប់ការសិក្សាថ្នាក់ជំនាញមីសុីល នឹងកាំភ្លេីងធំ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ

ភ្នំពេញ ៖ សិក្ខាកាមយោធាកម្ពុជា ចំនួន ៧នាក់ បានបញ្ចប់ការសិក្សាថ្នាក់បច្ចេកទេសជំនាញមីសុីល នឹងកាំភ្លេីងធំ ជំនាញមធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ជំនាញក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៊ី។

សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានសូមសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះ៖
១. លោក ហែម នរៈសត្យា ជំនាញ មីសុីល នឹង កាំភ្លេីងធំ
២. លោក ផុន ណារិទ្ធ ជំនាញ មីសុីល នឹង កាំភ្លេីងធំ
៣. លោក កែវ ផល្លី ជំនាញ មីសុីល នឹង កាំភ្លេីងធំ
៤. លោក អ៊ឹង មេងលី ជំនាញ មីសុីល នឹង កាំភ្លេីងធំ
៥. លោក ឱ សុវណ្ណបញ្ញា ជំនាញ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ
៦. លោក មាស សុជាត្ថា ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro
៧. លោក ងឿន ប៊ុនថេន ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro

សមាគមនិស្សិតបានជូនពរឲ្យលោកទាំង៧នាក់ ទទួលបានជោគជ័យក្នុងជីវិតការងារនាថ្ងៃអនាគត នឹងសូមឱ្យក្តីសុបិន្តរបស់លោកទាំង៧នាក់ ក្លាយជាការពិត។

សូមបញ្ជាក់ថា សញ្ញាបត្រថ្នាក់ Specialist degree ទាំងអស់ដែលចេញដោយស្ថាប័នអប់រំរុស្ស៊ី គឺមានតម្លៃស្មើនឹងសញ្ញាបត្រថ្នាក់អនុបណ្ឌិត នៅប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ : ចេស្តារ

×