Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​១​ក្រុម​មាន​ស្រី​ប្រុស​ ប្រដាប់​ទៅដោយ​ពូថៅ​ ដេញ​កាប់​ទៅលើ​បុរស​ ២​នាក់​ ផ្អើល​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​ភ្លាមៗ​

​ភ្នំពេញ​÷​យុវជន​មួយក្រុម​គ្នា ​៤​នាក់​ មាន​ស្រី​និង​ប្រុស​ខឹង​ទៅលើ​បុរស ​២​នាក់​ ព្រោះតែ​រឿង​លេប​ខាយ​ពាក្យ​សំដី​ជាមួយនិង​សង្សារ​ខ្លួន​ ស្រាប់តែ​ខឹង​ជិះ​ម៉ូតូ​យក​ពូថៅ​ទៅ​កាប់​លើ​បុរស​ ២​នាក់​ ដល់​កន្លែង​ជិត​និង​ស្តុ​ប​ក្បាល​ថ្នល់​ បណ្តាល​ឲ្យ​មាន​របួសស្នាម​ទាំងសងខាង​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង ​៩និង០០​នាទី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ ​៦០​ម៉ែត្រ ចំណុច​ស្តុ​ប​ក្បាលថ្នល់ ក្នុង​សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​គាត់​ឃើញ​នារី​ ២​នាក់ មក​អង្គុយ​ហូប​អី​នៅក្នុង​ម៉ា​ត​ជិត​នឹង​កន្លែងកើតហេតុ ​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏មាន​បុរស​ ២​នាក់មក​អង្គុយ​ជិត ​រួច​ប្រើពាក្យ​សំដី​រាង​លេប​ខាយ​ទៅលើ​នារី​ ២​នាក់​ នោះ​បន្ទាប់មក​ដោយ​នារី​ ២​នាក់​បាន​ទៅប្រាប់​សង្សា​របស់​នាង​ បន្ទាប់មក​ក៏​ជិះ​ម៉ូតូ​យក​ពូថៅ​មក​កាប់​ទៅលើ​បុរស ​២​នាក់​ដល់​កន្លែងកើតហេតុ​ ស្រាប់តែ​បុរស​ ២​នាក់​ បាន​យក​បំពង់​ទីប​វាយ​តតាំង​វិញ​ បណ្តាល​ឲ្យ​មាន​របួសស្នាម​បែកក្បាល​ទាំងសងខាង​។​

​ក្រោយពេល​កើតហេតុ​ខាងលើ ​សម​ត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ដល់​ រួច​ធ្វើការ​ឃាត់ខ្លួន​ទាំង​នាក់​បង្ក​និង​រងគ្រោះ​យកទៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋ​បា​លសង្កាត់​ចក្រ​អង្រែ​លើ​ ដើម្បី​ឲ្យ​ភាគី​ទាំងពីរ​សម្របសម្រួល​គ្នា៕ រក្សាសិទ្ធិដោយ ៖ សាមេត

×