Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​ឆ្នាំ​ទី​ ៤ ​ម្នាក់​ ទំនងជា​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ពេក​ ទៅបុក​បង្គោល​ភ្លើង​បោក​ក្បាល​ស្លាប់​

​ភ្នំពេញ​÷​បុរស​ម្នាក់​ទំនងជា​ស្រវឹង​ បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង ​បណ្តាល​ឲ្យ​បោក​ក្បាលស្លាប់​ភ្លាមៗ។​ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ខ្ទេច​ស្ទើរ​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង ​១និង០០ នាទី​យប់​ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែមិថុនា ​ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២០១១ ​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ ទុយ​ថា តុលា ភេទ​ប្រុស​អាយុ ២២​ឆ្នាំ​ មុខរបរ​ជា​និស្សិត​ឆ្នាំ​ទី៤ នៅ​សាលា​ដុន​បូ​ស្កូ មាន​ស្រុកកំណើត​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ មួយគ្រឿង​ពណ៌​ខ្មៅ​ ពាក់​ផ្លាកលេខ​ភ្នំពេញ​1Q6344 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០១១​ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម​ពេញទំហឹង​បណ្ដាលឱ្យ​បោក​ក្បាល​ទៅនឹង​បង្គោល​ភ្លើង​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ចុះ​មកដល់​រួច​ក៏បាន​ឆែក​លើ​ខ្លួន​ជនរងគ្រោះ​ ទាក់ទង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​យកទៅ​ស្រុកកំណើត ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

×