Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែន​ដឹក​ខ្សាច់​ បើក​ចេញពី​ការដ្ឋាន​ជ្រុល​ទៅបុក​រថយន្ត​ស៊េរី​ទំនើប​ កំពុងបើក​តាមផ្លូវ​បណ្តាល​ឲ្យ​ខ្ទេច​ផ្នែក​ខាងមុខ​

ភ្នំពេញ​÷​បុរស​ម្នាក់​បាន​បើករថយន្ត​បែក​ដឹក​ខ្សាច់​មួយគ្រឿង ​ចេញពី​ការដ្ឋាន​មិន​ប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​ចំ​ពី​ខាងមុខ​រថយន្ត​ស៊​រី​ទំនើប ​កំពុងតែ​បើក​នៅតាម​ដងផ្លូវ​ចំ​ពី​ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទេច​ផ្នែក​ខាងមុខ ចំណែក​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​ កើតឡើង​កាលពី​វេលា​ម៉ោង ១០និង២០​នាទី​យប់​ថ្ងៃទី១៣ ខែមិថុនា​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក toyota fortuner ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ​2-AM 1199 ​បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្ រ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​កន្លែងកើតហេតុ​ចំណុច​មុខ​ដេប៉ូ​ដឹក​ខ្សាច់ ស្រាប់​តែមាន​រថយន្ត​បែន​ដឹក​ខ្សាច់​មួយគ្រឿង​ទៀត​ម៉ាក deawoo ក្បាល​ពណ៌​គ្រាប់​អំ​ពិល ពាក់​ផ្លាកលេខ​ពោធិ៍សាត់​ 3-A1140 បើកបរ​ដោយ​បុរស​ម្នាក់​ចេញពី​ការដ្ឋាន​ខ្សាច់​មក​បុក​ចំ​ពីមុខ​រថយន្ត​ស៊េរី​ទំនើប​ពេញទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​រងគ្រោះ​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​បន្តិចបន្តួច​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ បាន​ចុះ​មកដល់​រួច​ឲ្យ​ភាគី​ទាំងសងខាង​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ភាគីខាង​បង្ក​ព្រម​សង​ជា​សំណង ​ក្នុងការ​ជួសជុល​ទៅលើ​រថយន្ត​រងគ្រោះ​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ រក្សា​សិទ្ធិ​ដោយ​ ៖​សាមេ​ត​

×