ភ្នំពេញ÷ រថយន្តស៊េរីទំនើប ម៉ាកកាមេីហាយប្រ៊ីតមួយគ្រឿង បានបើកបរក្នុងល្បឿនដេញវ៉ាជែងគ្នាតាមដងផ្លូវបណ្តាលឲ្យបួងចង្កូតទៅបុកខឿនផ្លូវរងការខូចខាតមួយចំនួន ចំណែកអ្នកបើករថយន្តបង្ករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ចំណុចស្តុបច្រមុះជ្រូកក្បាលថ្នល់ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចប្រចាំគោលដៅជាប់នឹងកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីតពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2-S 6118 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿន ដេញវ៉ាជែងពេញផ្លូវ រួចក៏រេចង្កូតជ្រុលទៅបុកនឹងខឿនផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតទៅមុខលែងរួច ចំណែកឯតៃកុងរថយន្តនិងអ្នករួមដំណើរមិនមានរងរបួសនោះទេ រងការខូចខាតតែទ្រព្យសម្បត្តិរដ្ឋនិងរថយន្តតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យជុំវិញកន្លែងកើតហេតុ រួចក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅខាងស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សាមេត



