Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនប្រជាពលរដ្ឋ១០នាក់និងអ្នកបើករថយន្ត១នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បន្ទាយមានជ័យ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយព័ត៌មានថា កម្លាំងអធិការដ្ឋាន នគរបាលស្រុកស្វាយចេក ប្រចាំការនៅមុខខ្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ និងកម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍ថ្នល់បំបែក សហការជាមួយម្លាំងយោធា ការពារព្រំដែកគោកលេខ៥០៣ នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ បានដើរល្បាតខាងជើង ភូមិតេជោភ្នំឆ័ត្រចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក បានជួបប្រជាពលរដ្ឋខ្មែរចំនួន១០នាក់ និងអ្នកបើករថយន្ត០១នាក់ បម្រុងនាំឆ្លងដែន ដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ។

អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋដែលបម្រុងឆ្លងដែននោះ គឺសុទ្ធតែបុរសទាំងអស់មកពីខេត្តព្រៃវែង ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកដឹកជញ្ជូន០១នាក់ ឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ពួកគេធ្វើដំណើរដោយរថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-3897 ។

ចំពោះប្រជាពលរដ្ឋទាំង១០នាក់នោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្វាយចេក ចំណែកអ្នកបើកបរ រថយន្តកំពុងធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×