Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ជាក់ពីកិច្ចសហប្រតិបត្តិកា រជាថ្មីម្តងទៀត ដើម្បីបញ្ចប់ការអនុវត្តនុយក្លែអ៊ែរក្នុងឧបទ្វីបកូរ៉េ

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Chung Eui-Yong បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរវាងប្រទេសពីរ ព្រមទាំងជាមួយប្រទេសជប៉ុន ដើម្បីធ្វើការឲ្យកាន់តែជិតស្និទ្ធ ក្នុងការបញ្ចប់ការអនុវត្តកម្មវិធីនុយក្លែអ៊ែរ របស់កូរ៉េខាងជើងក្នុងឧបទ្វីបកូរ៉េ។ នេះបើយោងតាមក្រសួងការទេសបរទេសសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរបានជួបជំនួបគ្នានៅ ខាងក្រៅនៃកិច្ចប្រជុំកំពូល នៃក្រុមបណ្តាប្រទេសទាំង៧ ឬG៧ ដែលបានលើកឡើង ដោយមិនបញ្ចេញឈ្មោះទៅកូរ៉េខាងជើង ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលបានធ្វើឱ្យមានការរីកចម្រើនតិចតួច ឬគ្មានដំណើរឆ្ពោះទៅធ្វើឲ្យឱ្យទីក្រុងព្យុងយ៉ាង បោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

សេចក្តីថ្លែងការណ៍ បាននិយាយថាលោក Blinken និងលោក Chung ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ផ្សេងទៀត រួមមានការវិលត្រឡប់ទៅកាន់មាគ៌ា ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រជាជនភូមា៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×