Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រជាជាតិទាំង៧ ប្តេជ្ញាបរិច្ចាគហិរញ្ញប្បទានអាកាសធាតុ ឲ្យបាន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ

មេដឹកនាំក្រុមប្រទេសទាំង៧ បានប្តេជ្ញាគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមបង្កើនការបរិច្ចាគហិរញ្ញវត្ថុ ផ្នែកអាកាសធាតុរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការសន្យា ទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយប្រទេសដែលក្រីក្រក្នុងការកាត់បន្ថយការបំភាយកាបូន និងទប់ទល់ ជាមួយការកើនឡើងកម្តៅផែនដី។
ជាផ្នែកមួយនៃផែនការដែលជួយជំរុញហិរញ្ញវត្ថុនៃគម្រោងហេដ្ឋរចនាសម្ព័ន្ធក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ ទៅរកបច្ចេកវិទ្យាដែលអាចកកើតឡើងវិញ និងប្រកបដោយនិរន្តរភាពចំពោះប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនបំផុត របស់ក្រុមប្រជាជាតិទាំង៧របស់ពិភពលោក និងសន្យាថានឹងសម្រេចគោលដៅរួមគ្នា។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស ប៉ូរីស ចនស៊ុន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ការការពារភពផែនដីរបស់យើង គឺជារឿងដ៏សំខាន់ដែលយើងជាមេដឹកនាំអាចធ្វើសម្រាប់ប្រជាជន។
លោក ចងស៊ុនថ្លែងថា៖ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ យើងត្រូវមានការទទួលខុសត្រូវ ក្នុងការជួយដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ដោយពួកគេត្រូវទទួលបានផលប្រយោជន៍ នៃការរីកចម្រើនបែបស្អាតប្រកបដោយ ប្រព័ន្ធយុត្តិធម៌ និងតម្លាភាព។ ក្នុងនោះក្រុមប្រជាជាតិទាំង៧ មានឱកាសមួយដែលមិនធ្លាប់មានពីមុន ក្នុងការជំរុញបដិវត្តឧស្សាហកម្មបៃតងសកល ដោយមានសក្តានុពលក្នុងផ្លាស់ប្តូរជីវិតរបស់យើង។

នៅក្នុងអង្គការសហប្រជាជាតិកាលពីឆ្នាំ ២០០៩ ប្រទេសរីកចម្រើនបានយល់ព្រម និងឯកភាពគ្នា ដើម្បីរួមវិភាគទានចំនួន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយឆ្នាំ២០២០ ក្នុងហិរញ្ញវត្ថុអាកាសធាតុទៅកាន់ប្រទេសក្រីក្រ ដែលភាគច្រើននៃប្រទេសទាំងនោះ កំពុងដោះស្រាយជាមួយកើនឡើង នៃទឹកសមុទ្រ ដែលបណ្តាលឲ្យមានព្យុះ និងគ្រោះរាំងស្ងួតដែលវាមានភាពកាន់តែអាក្រក់ទៅៗ ដោយបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ។

ក្រុមប្រជាជាតិទាំង៧ក៏ត្រូវបានគេសង្ឃឹមថា នឹងចាត់វិធានការណ៍បញ្ចប់សកម្មភាពនៃកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូន រួមជាមួយវិធនាការណ៍ដូចជា ការឈានដល់បឹទបញ្ចប់រាល់ការគ្រាំ ដោយផ្ទាល់របស់រដ្ឋាភិបាលសម្រាប់ វិស័យថាមពលឥន្ធនៈហ្វូស៊ីលនៅប្រទេសដ៏ទៃ(បរទេស) និងបញ្ឈប់ការប្រើប្រាស់ប្រេងម៉ាស៊ូត និងរថយន្តដំណើរការដោយប្រេងម៉ាស៊ូត។
ធម្មជាតិវិទូអង់គ្លេសលោក David Attenborough ដែលជាអ្នកតស៊ូមតិរបស់ប្រជាជនសម្រាប់ COP26 បាននិយាយថា បញ្ហាធម្មជាតិនៅលើពិភពលោក គឺមានការថយចុះយ៉ាងខ្លាំង ដែលនោះគឹមិនអាចប្រកែកបាននោះទេ។ អាកាសធាតុរបស់យើងគឺកំពុងកើនកម្តៅខ្លាំង។ នោះគឺហួសពីការសង្ស័យហើយ។ សង្គម និងប្រជាជាតិរបស់យើង គឺមានភាពមិនស្មើគ្នា ហើយនោះគឺជារឿងដែលគួរឲ្យសោកស្តាយដែលយើងមើលឃើញ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×