Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើបានអុីចឹងទៀត ! ចោរប្រុសស្រី២នាក់ បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ ចូលលួចទូរស័ព្ទ និងលុយ អស់មិនស្ទើរ…

ជាពិតណាស់ យើងគ្រប់ៗគ្នា តែងតែខ្លាចជំងឺកូវីដ និងរហូតឃើញកន្លែងអ្នកជំងឺកំពុងនៅជុំៗគ្នា គឺសឹងតែមិនហ៊ានធ្វើដំណើរឆ្លងកាត់ ឬឈប់នៅទីនោះយូរទេ ព្រោះខ្លាចឆ្លង។ ប៉ុន្តែ រឿងនេះ បែរជាត្រូវបានចោរប្រុសស្រី២នាក់ អាចធ្វើបាន និងអ្វីដែលពិសេសនោះ គឺអាចបន្លំខ្លួនចូលធ្វើជាអ្នកជំងឺកូវីដបានទៀត ព្រោះតែដើម្បីលួចរបស់ទ្រព្យរបស់អ្នកជំងឺ។

នេះបើតាម «សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC» បានឲ្យដឹងថា មានករណីចោរប្រុសស្រី២នាក់ បន្លំខ្លួនជាអ្នកជំងឺកូវីដ ដោយលួចទូរស័ព្ទអ្នកជំងឺអស់ជិត ១០ គ្រឿង និងលុយជាង ១លានរៀល ស្ថិតនៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែន សុខ ១។

ប្រភពខាងលើបន្តថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ច ចាប់បានចោរទាំងពីរនាក់ ហើយបានធ្វើតេស្តចោរទាំងពីរ គឺលទ្ធផលអវិជ្ជមាន។ បន្ទាប់មក ក្រុមគ្រូពេទ្យក៏បានបញ្ជូនចោរទាំងពីរ ជូនសមត្ថកិច្ច ដើម្បីយកទៅធ្វើចត្តាឡីស័ក មុននឹងចាត់វិធានការតាមផ្លូវច្បាប់។

ក្រោយពីឃើញបែបនេះ មហាជនបានមានមតិហួសចិត្តថា៖ «មានអ៊ីចឹងទៀតលោកចោរ? ហេតុអីហ៊ានយ៉ាងនេះ?, ចង្រៃផុតលេខហើយនេះ អ្នកខ្លះបាត់តាំងពីខោអាវឡេីង»។ រីឯអ្នកខ្លះទៀត ក៏បានឆ្ងល់ថា «ហេតុអ្វីបានជាពួកគាត់អាចចូលទៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដបាន? បេីពួកគាត់មិនមែនជាអ្នកជំងឺផងហ្នឹង ហើយយាមតឹងរ៉ឹងទៀត តើពួកគាត់ចេះបំបាំងកាយឬ? មិនយល់សោះ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×