Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកទំនិញ បើកលឿនជាន់ហ្វ្រាំងមិនស៊ី ជ្រុលបុករះរថយន្ត២គ្រឿង នៅខាងមុខ

ភ្នំពេញ ៖ រថយន្តឃ្លុបដឹកទំនិញ បើកលឿនមិនប្រយ័ត្ន ជាន់ហ្រ្វាំងមិនស៊ី បុករះរថយន្ត២គ្រឿងទៀ រងការខូចខាតយ៉ាងដំណំ បង្កការកកស្ទះយ៉ាងខ្លាំង សំណាងមិនមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវ២១៧ កែងផ្លូវចូលទីលានចាក់សំរាមចាស់ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបដឹកទំនិញមួយគ្រឿង ម៉ាក kai ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-5801 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ ជាន់ហ្រ្វាំងមិនសុ ីជ្រុលទៅបុករថយន្តតូរីសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AU-5260 ធ្វើដំណើរស្របគ្នា នៅពីមុខបណ្ដាលឲ្យខូចខាត រួចរ៉េចង្កូតទៅឆ្វេងដៃ បុករថយន្តមួយទៀតម៉ាក ហុងដា CRV ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 2A-3677 ពីក្រោយ ដែលធ្វើដំណើរស្របគ្នា បណ្ដាលឲ្យរងការខូចខាត ហើយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ជួយសម្រួលចរាចរណ៍ គូសវាស់បាញ់ថ្នាំ យករថយន្តអែបខាង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ នឹងទុកពេលឲ្យគូរភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា ក្រោយមកខាងភាគីរថយន្តបង្ក ចេញថ្លៃជួសជុលទាំងអស់ ទៅរថយន្តតូរីស និងរថយន្តហុងដាCRV ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖មីដា

×