Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតអូស្រ្តាលី និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បើកកិច្ចពិភាក្សា ដោយស្មោះត្រង់ និងដើម្បីស្ថាបនា អំពីសិទ្ធិមនុស្ស

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមិថុនានេះ ស្ថានទូតអូស្រ្តាលី បានជួបជាមួយឯកឧត្តមកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងមន្រ្តីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស និងទទួលបានបច្ចុបន្នភាព ពីសំណើរសុំបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលឯករាជ្យ។

ក្នុងអំឡុងពេល នៃកិច្ចពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងដើម្បីស្ថាបនានេះ លោក Luke Arnold ភារធារីរបស់ស្ថានទូតអូស្ត្រាលី បានចែករំលែកការវាយតម្លៃរបស់លោក បន្ទាប់ពីរយៈពេល ៣ឆ្នាំ ដែលលោកបានធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបញ្ហាសិទ្ធិមនុស្ស របស់ប្រទេសកម្ពុជា មានការរីកចម្រើនទៅមុខ ហើយដែលទាមទារឲ្យមានការកែលំអ ដើម្បីធានាថាប្រទេសកម្ពុជា គោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ដែលខ្លួនបានចុះហត្ថលេខាដោយស្ម័គ្រចិត្ត រួមទាំងសេរីភាពនយោបាយ សេរីភាពខាងសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ។

លោក Arnold ក៏បានកត់សម្គាល់ពីវឌ្ឍនភាពរបស់គណៈកម្មាធិការ លើការអភិវឌ្ឍសេចក្តីព្រាងច្បាប់ ដែលបានស្នើឡើង សម្រាប់ស្ថាប័នសិទ្ធិមនុស្សជាតិរបស់កម្ពុជា ក៏ដូចជាភាពចាំបាច់សម្រាប់ស្ថាប័ននេះ ដើម្បីអនុវត្តតាមគោលការណ៍ទីក្រុងប៉ារីសឆ្នាំ១៩៩១ ស្តីពីស្ថាប័នសិទ្ធិមនុស្សជាតិ ដែលរួមមានឯករាជ្យភាពពិតប្រាកដ ពីរដ្ឋាភិបាល អំណាចនិងធនធានគ្រប់គ្រាន់ និងសមាជិកភាពចម្រុះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ