Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អាតហើយលើកនេះ ! យាយគ្រវីសក់ បង្ហាញមុខមាត់ថ្មី ក្រោយវះកាត់កែផ្ទៃមុខ ៤ ថ្ងៃ ប្តីថ្នមដូចកែវ បញ្ចុកបាយទឹក…

កាលពីពេលថ្មីៗនេះ យាយគ្រវីសក់ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង តាមរយៈរូបថតមួយសន្លឹកបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បង្ហាញមុខមាត់របស់គាត់ត្រូវបានវះកាត់កែសម្ផស្ស ជាមួយសភាពហើមស្ពុរ និងថែមទាំងភ្ជាប់សារឲ្យអ្នកគាំទ្ររង់ចាំមើលលទ្ធផលថា៖ «ពេលវេលាដែលរង់ចាំធ្វើការស្រាយនៅបង់រុំមុខបានមកដល់ហើយ សូមតាមដានទាំងអស់គ្នាថា តើវានឹងមានសភាពប្រែប្រួលយ៉ាងណា?»។

ដោយឡែក នៅពេលនេះ ក្រោយពីបានស្រាយបង់រុំរបួស ដែលបានវះកាត់អស់រយៈពេល ៤ ថ្ងៃ មក យាយគ្រវីសក់ ដែលមានឈ្មោះថា Sitang Buathong បានភ្ជាប់សារជាមួយរូបមុខមាត់ថ្មី ខណៈប្តីបញ្ចុកបាយទឹកព្រោះធ្វើអ្វីពុំកើត ថា សភាពផ្ទៃមុខរបស់គាត់បានចាប់ផ្ដើមកាត់បន្ថយនូវការហើមយ៉ាងឆាប់រហ័ស និងថែមទាំងត្រូវបានលុបបំបាត់នូវស្នាមជ្រីវជ្រួញអស់ជាច្រើននៅលើផ្ទៃមុខទៀតផង!។

ក្នុងនោះ យាយគ្រវីសក់ បានប្រាប់ខ្លួនឯងថា «ស្អាតគឺមានន័យថាស្អាតហើយ ដូច្នេះ ប្រសិននរណាម្នាក់បានមកឃើញនូវភាពស្រស់ស្អាតនៃមុខថ្មីរបស់ខ្ញុំស្អាត នោះមានន័យថាស្អាត! ខ្ញុំចង់ប្រាប់ថា ផ្ទះមុខរលោង គ្មានស្នាមជ្រីវជ្រួញទៀតទេ ហើយមើលទៅក្មេងជាអាយុរបស់ខ្ញុំខ្លាំង»។

ចំណែកអ្នកគាំទ្រវិញ បាននិយាយលើកទឹកចិត្តថា មិនយូរប៉ុន្មានសភាពនេះនឹងបាត់ហើយៗ មុខមាត់របស់ម៉ែ Sitangsu ពិតជាស្អាតប្លែកជាងមុន ព្រោះនេះត្រឹមតែរយៈពេល ៤ ថ្ងៃ ប៉ុណ្ណោះ។ រីឯអ្នកខ្លះទៀតថា យើងនឹងរង់ចាំមើលការវិវត្តន៍នៃផ្ទៃមុខរបស់គាត់ នៅពេលក្រោយទៀតថា តើីនឹងស្រស់ស្អាតយ៉ាងណា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង