Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អេង ប្ញទី្ធ ស្នើសុំអ្នកស្អប់ខ្លួន សូមជួយសរសេរពាក្យជេរឲ្យត្រូវអក្ខរាវិរុទ្ធផង ក្រៅពីប្រពន្ធកូន និង….!

ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តមួួយចំនួនធំបានជ្រាបច្បាស់ហើយ ពីមូលហេតុអ្វីដែលនាំឲ្យមហាជនយ៉ាងច្រើន ស្រាប់តែនាំគ្នាជេរប្រទេចខ្លាំងៗ ទៅលើសិល្បករចាស់វស្សា លោក អេង ប្ញទ្ធី ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើចំណាត់ការលើផ្ទះបណ្តែតទឹក។

ពិតណាស់ កន្លងៗមក រូបលោកក៏មិនដែលធ្វើការតបតទៅនឹងប្រជាពលរដ្ឋប្រតិកម្មដែរ ទាក់ទងការលើកឡើង នៅស្រុកខ្មែរដូចជាគ្មានឃើញពលរដ្ឋវៀតណាមរស់នៅដូចគេថា។ តែយ៉ាងណា ដោយសារតែមួយរយៈពេលចុងក្រោយនេះ ការជេរប្រមាថ ការមើលងាយពីសំណាក់មហាជន ហាក់កាន់តែខ្លាំងៗទៅ លោក អេង ប្ញទ្ធី ក៏បានដាក់ប៉ុន្មានប្រយោគ ទៅកាន់អ្នកស្អប់ខ្លួនឡើងកប់ថា៖ «អរគុណសន្តិភាព អ្នកដឹងអត់ដង អ្នកដឹងអត់ដង កាត់ក្តីគ្រប់រឿង ខ្មៅសខៀវលឿង សម្រេចលើភ្នែក ត្រចៀកស្តាប់ឮ ចាប់ផ្តើមច្រៀកជ្រែក ហើយក៏វែកញែក ព្រោះអញចៅក្រម ។

អញកាត់គ្រប់រឿង អោយតែអញខឹង ទោះអាមួយហ្នឹង ធ្លាប់ជួយម៉ែអញ មិនខ្វល់អាអ្ហែង ដែលជាសម្លាញ់ ព្រោះបក្សអញចាញ់ អញត្រូវតែកាត់ ។ អញជាអ្នកចេះ ចំណេះគ្មានគ្រូ ចេះតាំងពីយូរ ដោយមិនបាច់រៀន អញថាឯងខុស ព្រោះឯងអ្នកមាន មានចិត្តជាទាន មិនដូចកនអញ ។ ឯងម្ង៉ៃនោះសោះ ដើរឆ្ងាយជាងអញ យើងមិនព្រមចាញ់ អញដេកឯងដើរ គ្មានចេះស្អីផង ត្រីងៀតត្រីឆ្អើរ អញមួយដំណើរ ស្មើអញថែម រ ។

យ៉ាងណាមិញ នៅចុងបញ្ចប់នៃកំណាព្យឆ្លើយតបខាងលើនេះផងដែរ លោក អេង ប្ញទ្ធី ដែលហាក់ដឹងថាបុគ្គលស្អប់ខ្លួនមួយចំនួនធំនៅតែជេរ ក៏បានលើកជាសំណូមពរថា សូមជេរមកលើខ្លួនចុះ តែកុំជេរប្រពន្ធកូន និងគ្រួសាររបស់លោក ហើយសូម្បីផ្លែផ្កាទៅកាន់អ្នកស្អប់ថា សូមជួយសរសេរពាក្យជេរឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង