Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ យុទ្ធនាការចាក់វ៉ាក់សាំ ងជូន ប្រជា ពល រដ្ឋ គឺទទួលបានជោគជ័យនិងតាមបំណងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ឧសភា រហូតមកដល់ពេលនេះ គឺទទួលបានជោគជ័យដ៏ល្អបំផុត និងសម្រេចភារកិច្ចលើសផែនការដែលបានគ្រោងទុក និងត្រឹមត្រូវតាមបំណង និងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលយុទ្ធនាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅក្នុងខណ្ឌចំនួន៦នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីបូកសរុបដកបទពិសោធន៍ និងវាយតម្លៃអំពីការងារដែលត្រូវបានបំពេញតាមបទបញ្ជា តើត្រូវមានអ្វីដែលត្រូវលើកកម្ពស់ឲ្យបានល្អប្រសើរ និងចំណុចណាដែលនៅខ្វះខាតនិងត្រូវបំពេញដើម្បីធ្វើការងារបន្តទៅទៀត និងបើកទូលាយទំហំនៃការចាក់វ៉ាក់សាំងកាន់តែច្រើនឡើងជាបន្តបន្ទាប់ទៅទៀត គឺត្រូវតែមានការជជែកពិភាក្សាដើម្បីផ្តល់នូវការយល់ដឹងឲ្យបានជ្រួលជ្រាបធ្វើទៅវាមានប្រសិទ្ធភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ទទួលបានជោគជ័យដ៏ល្អបំផុត គឺបានសម្រេចភារកិច្ចលើសផែនការដ៏ឆ្ងាយ ។ ដំបូងឡើយគិតថា មានចំនួនអ្នកចាក់វ៉ាក់សាំងតែជាង ៥០ម៉ឺននាក់តែប៉ុណ្ណោះ តែឥឡូវចាក់បានជាង ១លាននាក់ហើយ ដោយការចាក់ម្ជុលទី១ ទី២ គឺបានគ្រប់តាមបទដ្ឋានទាំងឡាយដោយទទួលចាក់មិនរើសមុខ ជារួមគឺទទួលបានលទ្ធផលដ៏លល្អប្រសើរតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលយកវ៉ាក់សាំងទៅស្រោចនៅតំបន់ក្រហម និងនៅកន្លែងមួយចំនួនទៀត គឺបានបំពេញយ៉ាងពេញលេញ និងត្រឹមត្រូវតាមគោលបបំណង និងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា ក្រសួងការពារជាតិបានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើឡើងកាលពីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១។
យោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១លាន ៣សែន ៤២៦១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩ ៩៣៩០២នាក់ ខណៈចាក់លើកទី២មានចំនួន ១១៤១៥៥០នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ