Thursday, March 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែក្តីស្រឡាញ់ខ្លាំង ! ស្រ្តីជនបរទេសម្នាក់ ខំព្យាយាមស្មូត្របទ «អនិច្ចាតោថ្ម» ឡើងគ្រលួច ស្តាប់ឡើងព្រឺរោម (វីដេអូ)

ភ្នំពេញ ៖ នេះជារឿងមួយដ៏កម្របានឃើញណាស់ គ្រាដែលអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍ និងកំពុងស៊ែរវីដេអូមួយ បង្ហាញពីសកម្មភាពស្រ្តីជនបរទេសម្នាក់ ហាត់ស្មូត្រកំណាព្យខ្មែរ «អនិច្ចាតោថ្ម» ពិរោះឡើងក្រលួច ស្ទើរតែមិនគួរឲ្យជឿ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Sophy Him បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «កញ្ញា អេមីលី ហាវ បេក្ខជនបណ្ឌិត មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក កំពុងហាត់សូត្រកំណាព្យខ្មែរបទ “អនិច្ចាតោថ្ម” ជាមួយអ្នកគ្រូ កែម ចន្ធូ ថ្នាក់ចម្រៀងបុរាណខ្មែរ នៅសាលាតូរ្យតន្រ្តី ហុឹម សុភី នៅទួលគោកខាងជើង TK AVENUE »។

ក្រោយពីបានឃើញយ៉ាងដូច្នេះ មហាជនជាច្រើន បានសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះស្រ្តីបរទេសខាងលើ ដែលអាចមានសមត្ថភាពស្មូត្រកំណាព្យជាភាសាខ្មែរ បានយ៉ាងគ្រលួច និងជាពិសេស គឺស្រឡាញ់ចូលចិត្តវប្បធម៌ខ្មែរយ៉ាងពិតប្រាកដរបស់នាង តាមរយៈសកម្មភាពព្យាយាយ ខំច្រៀងរហូតបានកម្រិតនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង