Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេច ស្តីពីការតែងតាំង សមាសភាពគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំអនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពគណៈកម្មការជាតិប្រយុទ្ធប្រឆាំអនឹងជំងឺកូវីដ១៩ ដែលមានសមាសភាពចំនួន ៣៤រូប ដោយក្នុងនោះមានប្រធាន ១រូប គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី , សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ , ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគៈរដ្ឋមន្ត្រី , ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធាន។ ចំណែកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថិ ជាអនុប្រធានប្រចាំការ។

ចំណែកសមាជិកចំនួន ២៨រូប ផ្សេងទៀត ជាសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល។
សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការជាតិប្រយុទ្ធប្រឆាំអនឹងជំងឺកូវីដ១៩ បានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ ដែលចុះហត្ថលេខាដោយសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ