Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជាឪពុកស្លាប់ ចំណែកកូនស្រី រងរបួសធ្ងន់ បន្ទាប់ពីឪពុករត់ទៅជួយកូនស្រី ដែលកំពុងត្រូវខ្សែភ្លើងឆក់

ភ្នំពេញ ÷ ក្មេងស្រីម្នាក់បានឡើងទៅលើផ្ទះជាន់ទី១ ដើម្បីសាកំរាលពូក និងស្រោមខ្នើយ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ដួលនៅនិងកន្លែង ស្រាប់តែឪពុកឃើញដូចនេះ បានរត់ឡើងទៅជួយកូន ស្រាប់តែតោងបង្កាន់ដៃផ្ទះ បណ្តាលឲ្យឆក់ឪពុកស្លាប់ ចំណែកកូនស្រីរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជិតខាង ដឹកយកទៅបន្ទីពេទ្យគន្ធបុប្ផា។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៥០ នាទីល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៨០ កែងនឹងផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពមានឈ្មោះហៅក្រៅ សែ ភេទប្រុស អាយុ៣១ ឆ្នាំមុខរបរជាងសំណង់ មានប្រពន្ធនិងកូន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅខេត្តព្រៃវែង (បុរសជាឪពុកស្លាប់)។

កូនស្រីមានឈ្មោះ ស្រីលីន អាយុ ១៦ ឆ្នាំ បច្ចុប្បន្នស្នាក់ នៅជាមួយឪពុក (រងរបួសធ្ងន់)។

ប្រភពព័ត៌មានពីម្តាយជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ដំបូងកូនស្រីរបស់គាត់ បានឡើងទៅលើផ្ទះជាន់ទី១ ដើម្បីសាកំរាលពូក ខណៈពេលដែលរូបនាងបានឡើងទៅដល់ រួចបានយកដៃទៅប៉ះនឹងបង្កាន់ដៃមុខបន្ទប់ជួល ស្រាប់តែឃើញនាងបានដួលផ្កាប់មុខ ចុះមកក្រោមរួចគាត់បានស្រែកឆោឡោ ឲ្យអ្នកជិតខាងជួយ ស្រាប់តែឪពុកបានរត់ចេញពីក្នុងបន្ទប់ រត់ឡើងទៅជួយកូនស្រី ក៏ឈោងដៃទៅកាន់
ដែកដែលគេដាក់ជាបង្កាន់ដៃមុខបន្ទប់ជួល ស្រាប់តែឆក់ទាំងឪពុកធ្លាក់ ចុះមកមកក្រោម ទើរលើដំបួលបន្ទប់មកទៀត បានបងប្អូនអ្នកជិតខាងរត់ទៅបិតប្រអប់ភ្លើង រួចយកកូនស្រីដឹកទៅសង្រ្គោះ នៅឯមន្ទីរពេទ្យ មុនចំណែកឯបុរសជាឪពុក លើកមកក្រោមទៅកប់ខ្សាច់ ដោយអកុសលគាត់បានផុតដង្ហើម ចោលប្រពន្ធនិងកូនបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងអគ្គិសនីអឺដេសេ ដើម្បីឲ្យមកពិនិត្យបន្ទាប់មក ក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត

×