Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រមាណ ២០០ នាក់ ចេញល្បាតរាល់យប់ ចាត់វិធានការ ចំពោះទីតាំងប្រកបមុខរបរ អាជីវកម្ម ល្មើសនឹងវិធានការដ្ឋបាល

ភ្នំពេញ ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រមាណ២០០នាក់ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញល្បាតត្រួតពិនិត្យជារៀងរាល់យប់នៅក្នុងភូមិសាស្រ្តទាំង ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីអនុវត្តចាត់វិធានការចំពោះទីតាំង ប្រកបមុខរបរ អាជីវកម្ម និងធ្វើការងារទាំងឡាយណា ល្មើសនឹងវិធានការដ្ឋបាលរបស់រាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល ដែលមានហានិភ័យខ្ពស់បង្កឆ្លងរាលដាលជំងឺកូវីដ១៩។

នៅគ្រាដែលស្ថានភាពជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅតែបន្តឆ្លរាលដាលជាបន្តបន្ទាប់មិនទាន់មានសភាពធូរស្បើយនៅឡើយនោះទេ។
វិធានការចុះល្បាតត្រួតពិនិត្យពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញបានធ្វើឡើងចាប់ពីយប់ថ្ងៃទី១១ រហូតដល់យប់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២១ មានរយៈពេល០៤ថ្ងៃ ហើយដឹកកម្លាំងបញ្ជាផ្ទាល់ដោយលោកលោកស្រីស្នងការរង ដោយការអនុវត្តនោះធ្វើជាប្រចាំដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីឆ្លើយតបលើការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

សូមបញ្ជាក់ថា ក្នុងអំឡុងដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គេឃើញមានករណីការបើកក្លឹបកម្សាន្ត ជួបជុំផឹកស៊ី ខ្លះនៅតែកើតមាន ដោយលួចលាក់ តាមបណ្តាខណ្ឌមួយចំនួនមិនគោរពវិធានក្រសួងសុខាភិបាល ហើយត្រូវបានរងការបង្រ្កាប ចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់រួចហើយផងដែរ។

ប៉ុន្តែក្នុងរយៈពេលដែលកម្លាំងនគរបាលរាជធានីភ្នំពេញបានចុះល្បាតត្រួតពិនិត្យប៉ុន្មានថ្ងៃមកនេះ គេមិនទាន់ឃើញមានទីតាំងប្រកបមុខរបរ ធ្វើអាជីវកម្ម រឺកន្លែងការងារ ដែលហាមឃាត់ ធ្វើសកម្មភាពណាមួយដែលល្មើសនិងវិធានក្រសួងសុខាភិបាល រឺវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ។ កម្លាំងសមត្ថិច្ចបន្តតាមដានត្រួតពិនិត្យលើកិច្ចការងារនេះបន្ថែមទៀត៕ រក្សាសិទ្ធិដោយៈ ពលជ័យ

×