Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញអ្នកចាក់វ៉ាក់សាំង ទី៣លាន ជាស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ នឹងទទួលបានជំនួយឧបត្ថម្ភ ១០ លានរៀល

ភ្នំពេញ ៖ បើតាមការប្រកាសព័ត៌មានក្នុងផេកហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គល ដែលបានចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។

ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភ នូវទឹកប្រាក់ចំនួន១០លានរៀល ដែលលោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃស្អែក។

យើងសម្រេចបាននូវការចាក់វ៉ាក់សាំង ចំនួន៣០ភាគរយ នៃចំនួនដែលត្រូវចាក់ ដែលនេះ ជាជោគជ័យដ៏ធំ ក្នុងដំណើរឆ្ពោះទៅរក គោលដៅ១០លាននាក់ ដែលត្រូវចាក់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×