Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​មួយ​យប់ សមត្ថកិច្ច​ចម្រុះ​លួច​ឆ្មក់​បង្ក្រាប​ទីតាំង​លួច​បើក ​KTV ២​កន្លែង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

​ភ្នំពេញ​÷ ​ទីតាំង​ខារ៉ាអូខេ​ ២​កន្លែង ​ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ លួច​ឆ្មក់​បង្ក្រាប​ដោយ​ល្មើ​សនឹង​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ​ ហើយ​នៅ​ក្នុងនោះ​ឃាត់​មនុស្ស​ប្រុស​ស្រី​បានជា​ច្រើ​នាក់​។

​ហេតុការណ៍​ចុះ​ប្រតិបត្តិការ​លួច​ឆ្មក់​បង្ក្រាប​នេះ ​ធ្វើឡើង​នៅមុន​ក្រោយ​គ្នាប​ន្ទិ​ច នៅ​យប់​ថ្ងៃទី ១៤ ខែមិថុនា ​ឆ្នាំ២០២១ ដោយ​កន្លែង​ទី​១​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង សង្កាត់​កា​កាប​ទី​១ និង​កន្លែង​ទី​២ លួច​ឆ្មក់​បង្ក្រាប​នៅវេលា​ម៉ោង​ ១១​និង​៣០​នាទី​យប់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សុី សង្កាត់​ចោមចៅ​ទី​៣​។​

​យោងតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដោយ​ទីតាំង​លួច​បើក​ខារ៉ាអូខេ​ទាំង​២​កន្លែង​នេះ ១ មានឈ្មោះ ភោ​ជនី​ដ្ឋា​ន​ ផាតធី, ទី​២ មានឈ្មោះ​ ជីន​ជន ដោយ​មិន​គរ​ព​តាម​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​អនុញ្ញាត​ឲ្យ​បើក​ត្រឹមតែ​ភោជនីយដ្ឋាន​លក់ដូរ​ធម្មតា តែ​ដោយ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទៅ​ឃើញថា ​ហាង​ទាំង ​២​កន្លែង​នេះ ​បង្កប់​ទៅដោយ ​KTV មាន​ស្រី​បម្រើ​ និង​មេការ​នាំ​ភ្ញៀវ​នៅក្នុង​នោះ ទើប​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​ភ្លាមៗ​។​

​ក្រោយពេល​ចុះ​ឆ្មក់​បង្ក្រាប​ក៏បាន​នាំខ្លួន​មនុស្ស​ប្រុស​ស្រី​នៅ​ក្នុងនោះ​ជាច្រើន​នាក់​ យកទៅ​ស្នងការ​ក្រុង​ដើម្បី​ធ្វើការ​ណែនាំ​ និង​ចាត់វិធានការ​ទៅតាម​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

×