Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ៖ កម្ពុជាបានបាត់បង់ មរតកមនុស្សរស់មួយរូបទៀត នាថ្ងៃនេះ លោកយាយ ទេវនាដនិម្មិត ឯម ធាយ

ភ្នំពេញ ៖ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ ការបាត់បង់ព្រឹទ្ធាចារ្យវរៈសិស្បការិនី នៃរបាំព្រះរាជទ្រព្យ គឺជាការបាត់បង់មត៌កមនុស្សរស់ ដ៏មានតម្លៃបំផុត នៃរបាំព្រះរាជទ្រព្យខ្មែរ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែមិថុនា បានប្រកាសថា នេះគឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យវប្បធម៌ ទាំងថ្នែក របាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។

រាងកាយបាត់ទៅ ក្នុងជន្មាយុ ៨៦ឆ្នាំ តែលោកយាយបានបន្សល់ទុកនូវស្នាដៃសិល្បះខ្មែរមិនអាចកាត់ថ្លៃបាន សម្រាប់កូនខ្មែរជំនាន់ក្រោយ ដោយចងចាំនូវគុណបំណាច់ជូនជាតិនេះ គ្មានថ្ងៃបំភ្លេចបានឡើយ។

រដ្ឋមន្ត្រីក្រសួង វប្បធម៌ សូមក្រាបសំពះ ជូនដំណើរនិងគោរពលាលោកយាយជាលើកចុងក្រោយ ដោយចងចាំមិនភ្លេចទេ នូវអ្វីដែលលោកយាយបានលះបង់ និងបូជាសម្រាប់វប្បធម៌ជាតិ។ សូមវិញ្ញាណក្ខន្ធលោកយាយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×