Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសនូវែលសេឡង់ ផ្តល់ជំនួយថវិកាចំនួន ៨,២៥ លានដុល្លារ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស

រដ្ឋាភិបាលនូវែលសេឡង់ និងផ្តល់ជំនួយជាង៨លានដុល្លារ ទៅកាន់ប្រទេសមីយ៉ានម៉ា និងបង់ក្លាដេសសម្រាប់វិបត្តិមនុស្សធម៌ ដែលបានប្រឈមមុខចំពោះប្រជាជនផ្លាស់ទីលំនៅ រួមជាមួយ ប្រជាជនរ៉ូហ៊ីងយ៉ា។

រដ្ឋមន្ត្រីក្រសួងការបរទេសលោក Nanaia Mahuta ថ្លែងបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទថា
រដ្ឋាភិបាលនឹងបញ្ចូលថវិកាចំនួន៥.៥លានដុល្លារ ទៅកាន់ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាជនរ៉ូហ៊ីងយ៉ា ក្នុងប្រទេសបង់ក្លាដេស ហើយថវិកាចំនួន២,៧៥លានដុល្លារ គឺសម្រាប់ប្រជាជនបាត់បង់ទីជម្រកក្នុងប្រទេសមីយ៉ានម៉ា។

លោករដ្ឋមន្ត្រី Mahuta ថា៖ «ប្រទេសញ៉ូហ្ស៊ីឡែន បានបង្ហាញក្តីព្រួយបារម្ភជុំវិញរដ្ឋប្រហារ របស់ក្រុមយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកើតឡើងតាំងពីខែកុម្ភៈ ដែលមានបង្កឲ្យមានលក្ខខណ្ឌៈអាក្រក់ ដោយប្រជាជនប្រមាណ៣៣៦០០០នាក់ បានផ្លាស់ប្តូរទីលំនៅដោយសារបញ្ហាជម្លោះ។» លោករដ្ឋមន្រ្តីថ្លែងថា៖ ប្រទេសនូវែលសេឡង់ នៅតែបន្តថ្កោលទោសរដ្ឋប្រហារដោយយោធា និងជុំរុញអោយមានការដោះលែង
រដ្ឋាភិបាលស៊ីវិលឲ្យកាន់តែឆាប់ និងបញ្ចប់អំពើហឹង្សា។

លោករដ្ឋមន្ត្រីបញ្ជាក់ថា យោធាមីយ៉ាន់ម៉ានឹងមិនទទួល រឬផលប្រយោជន៍ពីជំនួយថវិកានោះទេ។ ប្រទេសនូវែលសេឡង់ បានកាត់ផ្តាច់នយោបាយ និងចំណងយោធាជាមួយប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៩ ខែកុម្ភៈពោលគឺមួយសប្តាហ៍ក្រោមរដ្ឋប្រហារ៕
ប្រភព៖ The stuff News
រក្សាសិទ្ធិដោយ៖CEN

×