ភ្នំពេញ ៖ ភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងអេស៊ីលីដា (ABC) បានធ្លាក់ចុះចន្លោះពី ២០៛ ទៅ ៦០៛ ក្នុងមួយហ៊ុនមកត្រឹម ៧.២៦០៛ ៤.២៨០៛ ២.២៦០៛ និង ១៦.២៤០៛ រៀងគ្នាប៉ុណ្ណោះ។
ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) មានកំណើន ១៤០៛ និង ២០៛ ដល់ ១៤.៦៤០៛ និង ៣.៣២០៛ ខណៈដែលភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានរក្សាថ្លៃថេរដដែលត្រឹម ១៥.០០០៛។
សន្ទស្សន៍ ផ.ម.ក. ក៏បានធ្លាក់ចុះផងដែរ ប្រមាណ ០,១៩% មកត្រឹម ៦៤៧,១០ ពិន្ទុ។ យ៉ាងណាមិញ ទំហំជួញដូរភាគហ៊ុនសរុបនៅតែមានចំនួនខ្ពស់ គឺ ៤៧៣,៨៤ លានរៀល៕
រក្សាសិទ្ធិដោយ៖CEN