Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើងខ្លាំងប្តីប្រពន្ធ ជាមន្ត្រីយោធា ប្រើហិង្សាយ៉ាងចាស់ដៃលើលោកយាយម្នាក់ ពេលសមត្ថកិច្ចឲ្យចូលខ្លួន មកដោះស្រាយ ឥឡូវចាក់សោរទ្វាររត់បាត់អស់

ភ្នំពេញ ៖ តាមការបញ្ជាក់ពីលោកអនុសេនីយ៍ឯក សន ភឿន បានប្រាប់អង្គភាពCEN នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះថា លោកបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទ យកលិខិតទៅអញ្ជើញក្រុមគ្រួសារមួយក្រុម ដែលបានប្រើហិង្សាជាលើកទី៣ ហើយតែជនបង្កមិនបានចូលខ្លួន មកដោះស្រាយគ្នា ជាមួយនឹងជនរងគ្រោះ ហើយបែរជាចាក់សោរទ្វារផ្ទះគេចខ្លួនបាត់អស់។

លោកសន ភឿន នាយប៉ុស្តិ៍នគរបាលស្តីទីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានបញ្ជាក់បន្ថែមថា បើសិនជាភាគី ដែលប្រើហិង្សាទៅលើ លោកយាយ ជៀន រដ្ឋា អាយុ៥៩ឆ្នាំ នៅចំណុចផ្សារសឡា ភូមិជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះមិនចូលខ្លួនមកធ្វើការដោះស្រាយ ជាមួយនឹងជនរងគ្រោះនោះទេ ខាងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ នឹងបញ្ជូនសំណុំរឿងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសុំគោលការណ៍ដីការឃាត់ខ្លួន ពីស្ថាប័នតុលាការ ចាត់ការបន្តតាមនីតិវិធី។

បើយោងតាមបណ្តឹងពីស្ត្រីរងគ្រោះខាងលើ បានប្តឹងគ្រួសារមួយក្រុម ដែលប្រើហិង្សាទៅលើរូបគាត់ រួមមានឈ្មោះ ស៊ឹម សុណ្ណាដែលត្រូវជាប្តី មុខរបរមន្ត្រីយោធាពាក់ផ្កាយ១ និងប្រពន្ធឈ្មោះ សួង សុគន្ធា មុខរបរជាមន្ត្រីយោធាដែលជាជនដៃដល់។

តាមសម្តីជនរងគ្រោះ បានបង្ហើបឲ្យដឹងថា កាលពីមុន រូបគាត់បានទៅរើខោអាវជជុះ យកទៅលក់នៅវង់បៀមួយកន្លែង បន្ទាប់ឈ្មោះ សួង សុគន្ធា ដែលជាប្រពន្ធ និងជាអ្នកកាងវង់បៀផងដែរនោះ បានជេររូបគាត់ថា មីណាមិនលេងល្បែង កុំចូលមករញេរញ៉ៃវង់ល្បែង នាំឲ្យរំខានដល់អ្នកលេងល្បែង ប្រយ័ត្នអញវាយ ពេលនោះ លោកយាយខាងលើបានតបថា ឯងជេរនរណាគេ។ ឈ្មោះ សួង សុគន្ធា បានឆ្លើយថា អញជេរង៉ែងនិង លោកយាយជន រដ្ឋានបានតបវិញថា ម៉េចបានជាជេរអញ អញចាស់ហើយ ពេលនោះអ្នកទាំង២ បានប្រតាយប្រតប់គ្នា ផ្អើលពេញវង់បៀ ហើយអ្នកលេងល្បែងនៅទីនោះ បានជួយឃាត់និងបំបែកឲ្យទៅផ្ទះរៀងៗខ្លួន ។

កន្លងបានកន្លះខែក្រោយមក លោកផ្កាយ១ បានដឹកប្រពន្ធតាមរកលោកយាយ ដល់ផ្សារសឡា ហើយក៏បានប្រើហិង្សាដាក់លោកយាយ តែមិនបង្កឲ្យមានរបួសស្នាមនោះទេ ទើបគាត់ខ្ជិលប្តឹងផ្តល់ដល់សមត្ថកិច្ច សុខចិត្តទ្រាំបញ្ចប់រឿងតែម្តងទៅ។

លុះនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ លោកយាយរងគ្រោះខាងលើ បានសុំកន្លែងគេជួលលក់សាប៊ូ និងពងមាន់ពងទា នៅផ្សារសឡា ស្រាប់តែលេចមុខជនបង្ក បានលើគ្នាមកព្រួតវាយគាត់ បណ្តាលឲ្យបែកក្បាលហូរឈាម ជោកជាំពេញខ្លួនតែម្តង ភ្លាមៗនោះរូបគាត់ ក៏បានរត់មកប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ផងដែរ៕ រក្សាសិទ្ធិដោយ៖សួង សាម

×