ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំ ដោយលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌ បានចុះបង្ក្រាបទីតាំង ប្រមូលផ្តុំគ្នាលេង ល្បែងស៊ីសងចាក់ភ្នាល់ជល់មាន់ តាមប្រព័ន្ធអ៊ីនធឺណេត ដោយមិនគោរព ការអនុវត្តវិធានការ រដ្ឋបាលរបស់ក្រសួងសុខាភិបាល ។

ប្រតិបត្តិការនេះបានធ្វើឡើង នៅវេលាម៉ោង១១និង០០នាទីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈទូរទស្សន៍ ១ គ្រឿង, ក្បាលសម្រាប់ចាក់១គ្រឿង និងម៉ូតូ២១គ្រឿង បញ្ជូនមករក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ដើម្បីចាត់ការអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ ចំណែកម្ចាស់ទីតាំង និងអ្នកលេងនាំគ្នារត់គេចខ្លួនបាត់អស់ នៅពេលសមត្ថកិច្ចចុះទៅដល់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




